បាល់ទាត់

Klopp ថា Adrian ជាកីឡាករល្អប្រចាំការប្រកួតយប់មិញទោះលេងត្រឹម១៤នាទី

អ្នកចាត់ការទូទៅលោក Jurgen Klopp ថាអ្នកចាំទី Adrian ពិតជាកីឡាករល្អប្រចាំការប្រកួតយប់មិញដោយរូបគេអាចសង្គ្រោះគ្រាប់បាល់របស់ដៃគូរ២គ្រាប់ដោយរូបគេលេងត្រឹម១៤នាទីប៉ុណ្ណោះ ខណៈខ្សែការពារ Virgil Van Dijk ជាកីឡាករល្អប្រចាំការប្រកួតនៅក្នុងចិត្តរបស់អ្នកគាំងទ្រ។

កាលពីពេលថ្មីៗនេះក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Albrighton & Hove Albion ក្នុងលទ្ធផល២ទល់នឹង១ ដោយមានការតែតបញ្ចូលទីពីកីឡាករមាឌធំ Virgil Van Dijk ដល់ទៅ២គ្រាប់ ខណៈ Alisson ទទួលបានកាតក្រហមនៅនាទីទី៨១ ហើយត្រូវបានប្តូរចូលជំនួសដោយកីឡាករ Adrian San Miguel ហើយរូបគេបានជួយសង្គ្រោះបាល់បានពីរគ្រាប់ បើទោះបីជាភ្លាត់ស្នៀតរបូត១គ្រាប់ក៏ដោយ។

ក្រោយការប្រកួតបានបញ្ចប់លោក Jurgen Klopp បានថ្លែងក្នុងកិច្ចសម្ភាសន៍ដូច្នេះថា ‘’Adrian ពិតជាសាកសមជាកីឡាករឆ្នើមប្រចាំការប្រកួតណាស់ក្នុងកែវភ្នែករបស់ខ្ញុំ បើទោះបីជាភ្លាត់របូត១គ្រាប់ ប៉ុន្តែគេបានសង្ត្រោះគ្រាប់បាល់២គ្រាប់មកវិញពីគូរប្រកួតជួយអោយក្រុមឈ្នះ​ខណៈយើងមានគ្នាត្រឹម១០នាក់។ Van Dijk ប្រហែលជាកីឡាករល្អប្រចាំការប្រកួតដោយការតែតបញ្ចូលទី២គ្រាប់ ប៉ុន្តែ Adrian គឺជាកីឡាករល្អសម្រាប់ខ្ញុំ ដោយចូលទៅលេងក្នុងទីលានក្នុងភាពរងារញាក់បែបនេះនៅតែសង្គ្រោះបាន២គ្រាប់’’។

គួរបញ្ជាក់ផងដែរថា Liverpool ពេលនេះមិនដែលចាញ់នៅក្នុងដីរបស់ខ្លួនចំនួន៣១ប្រកួតហើយ ដោយតាមស្មើរកំណត់ត្រាចាស់ដែលពួកគេធ្លាប់ធ្វើបានកាលពីអតីកាល​៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628