បាល់ទាត់

Kleberson ថា Coutinho ជាជម្រើសល្អមួយសម្រាប់ Man Utd ដើម្បីស្តារស្ថានភាពក្រុមឡើងវិញ

អតីតម្ចាស់ពានរង្វាន់ World Cup 2002 លោក Jose Kleberson បានលើកឡើងថា Coutinho ជាជម្រើសល្អមួយសម្រាប់បិសាចក្រហម Manchester United ដើម្បីស្តារស្ថានបច្ចុប្បន្នឡើងវិញ។

កីឡាករឆ្នើម Phillipe Coutinho បច្ចុប្បន្នបាននឹងកំពុងលេងឲ្យក្លឹប Bayern Munich ដែលបានខ្ចីជើងពី Barcelona តាំងពីដើមរដូវកាលមក។ ថ្មីៗនេះលោក Jose Kleberson អតីតម្ចាស់ជើងឯកពិភពលោក World Cup 2002 បានបង្ហាញផ្លូវដល់ក្រុមបិសាចក្រហម Manchester United ថា ‘’កីឡាករ Phillipe Coutinho គឺជាជម្រើមួយដល់ល្អសម្រាប់ក្រុម Manchester United ដែលនឹងកំពុងធ្លាក់ទម្រង់លេងខ្លាំង។ ខ្ញុំដឹងថាគាត់បានព្យាយាមហ្វឹកហាត់សម្បើមណាស់ក្នុងពេលថ្មីៗនេះនៅឯ Bayern Munich ហើយគាត់ប្រឹងប្រែងតាំងពីនៅ Liverpool មកម្ល៉េះ។

គួរបញ្ជាក់ផងដែរថា​ Coutinho ត្រូវបានក្លឹប Barcelona តាមទិញរហូត២ឆ្នាំពី Liverpool ដោយសារតម្លៃខ្លួនខ្ពស់ពេក ហើយទីបំផុតរូបគេត្រូវបានទិញក្នុងតម្លៃជាង១០០លានដុល្លា ជាប់ចំណាត់ថ្នាក់លេខ២ក្នុងកំណត់ត្រាទិញកីឡាកររបស់ក្លឹបនោះ ដែលលេខ១គឺ Neymar ដែលមានតម្លៃខ្លួនជាង១២០លានដុល្លា៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628