ប្រដាល់

Sheamus ប្រកាសត្រលប់មកសង្វៀន Smack Down Live វិញក្រោយបាត់ខ្លួនអស់ពេលជិត១ឆ្នាំកន្លងមក

កីឡាករឆ្នើមប្រចាំសង្វៀន WWE Sheamus ពេល​នេះបានប្រកាសត្រលប់មកវិញហើយក្រោយបាត់ខ្លួនអស់រយៈពេល១ឆ្នាំដោយសារមានការប៉ះសម្តីគ្នាបន្តិចបន្តួចជាមួយកីឡាករដូចគ្នានៅក្រោយឆាក។

កាលពីពេលថ្មីៗនេះកីឡាករ Sheamus បានប្រកាសត្រលប់មកសង្វៀន WWE វិញហើយដោយការបង្ហោះសារវីដេអូឃ្លីបមួយដោយរូបគេសច្ចាថានឹងត្រលប់មកធ្វើឲ្យសង្វៀន Smack Down Live មួយនោះកក្រើកម្តងទៀត។ មូលហេតុដែល Sheamus បានចាកបាត់ខ្លួនពីសង្វៀន WWE ដោយសារតែរូបគេចាប់ផ្តើមធ្លាក់ការសម្តែងបន្ទាប់ពីគេចាប់ដៃគូរជាមួយកីឡាករ Antonio Cessaro បង្កើតក្រុម The Bar តាំងពីរពេលនោះមកការសម្តែងរបស់ពួកគេហាក់ធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តសោះ។

កំឡុងពេលក្នុងកម្មពិធីធំ Wrestlemania លើកទី៣៥ ពួកគេបានប្រកួតចាញ់ The Usos បាត់បង់ខ្សែក្រវ៉ាត់ Tag-Team Champion បន្ទាប់មកនៅ Raw ពួកគេបានរំខានដល់ Seth Rollin និង​ Kofi Kingston ក្នុងការប្រកួត The Winner Take All ដែលមានន័យថាម្ចាស់ខ្សែក្រវ៉ាត់ទាំងពីរប្រកួតគ្នា ហើយអ្នកណាឈ្នះនឹងទទួលបានខ្សែក្រវ៉ាត់២ ប៉ុន្តែការប្រកួតត្រូវបានឆាចោលដោយសារពួកគេ​ (The Bar) បន្ទាប់មក WWE បានរៀបចំឲ្យពួកគេប៉ះគ្នា ពេលនោះហើយដែលអ្នកគាំទ្រទាំងអស់គ្នានាំគ្នាស្រែកពេញសង្វៀន RAW ថា AEW និង CM Punk ដែលមានន័យថាពួកគាំទ្រសង្វៀន AEW និងចង់បាន CM Punk ត្រលប់មកវិញ។ បន្ទាប់ពីចាញ់ការប្រកួត Tag-Team នោះហើយ Sheamus ក៏បានប៉ះសម្តីជាមួយនឹងដៃគូខ្លួន ហើយនឹងក្រុម The New Day ផងដែរ បណ្តាលឲ្យរូបគេបាត់ខ្លួនតាំងពីពេលនោះមក។

គួរបញ្ជាក់ថា Sheamus ជាកីឡាករមួយរូបដែលធ្លាប់មានឈ្មោះបោះសម្លេងខ្លាំងតាំងពីឆ្នាំ២០០៩មក គាត់ផ្តួលសឹងតែគ្រប់គូរប្រកួតជំនាន់នោះ ដែលធ្វើឲ្យលោកឈ្នះខ្សែក្រវ៉ាត់ជាច្រើនដូចជា World Heavyweight Championship ម្តង WWE Champion ៣ដង United State ២ដង RAW Tag-Team Champion ៤ដង Smack Down Tag-Team Champion ម្តង និងពានរង្វាន់ជាច្រើនទៀត៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628