កីឡាជាតិ

អបអរសាទរ! ទីបំផុត​ យ៉ុង ម៉េង​លី​យក​បាន​មេដាយមាស​ឲ្យ​កម្ពុជា​មុន​គេ​ហើយ​ក្រោយ​ប្រកួត​ចប់​មុននេះបន្តិច

យ៉ុង ម៉េង​លីដែលជាកីឡាករ​ជម្រើសជាតិ​គុន​ល្បុក្កតោ ដណ្តើមបាន​មេដាយប្រាក់​ក្នុងការ ប្រភេទកីឡា Arnis វិញ្ញាសា Live Stick កាល​ពី​ម្សិលមិញនោះ​នៅ​ថ្ងៃ​ទី​០២​ធ្នូ​នេះ​បាន​ទទួលមេដាយមាស​ហើយ​ក្នុងការប្រកួត​កីឡា​ដំបង​ខ្លី Arnis លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន VALENZUELA BILLY JOEL នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។
ដូច​នេះ​មាន​ន័យ​ថា យ៉ុង ម៉េង​លី ជា​កីឡាករ​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍ SEA Games នៅ​ហ្វីលីពីន​ឆ្នាំ២០១៩​នេះ។​ ​មុន​ឡើងមក​ជួបគ្នា​នៅ​វញគ្គ​ផ្ដាច់​ព្រ័ត្រ​! ​កីឡាករ យ៉ុង ម៉េង​លី យកឈ្នះ​កីឡា​ករមី​យ៉ាន់​ម៉ា LINN AUNG KHAING នៅ​វគ្គ​៤​ក្រុមចុង​ក្រោយ ខណៈ​កីឡាករ​ហ្វីលីពីន VALENZUELA BILLY JOEL យកឈ្នះ​កីឡាករ​វៀតណាម VU DUC HUNG​។
លើស​ពី​នេះ! ក្រុម​កីឡាករ​គុន​ល្បុក្កតោ ក៏​ទទួលបាន​មេដាយ​សំរឹទ្ធ​៣​ទៀតផង​ដែរ​។ មេដាយ​ទាំងនេះ​ដណ្តើមបាន​ដោយ​កីឡាករ ឌឹ​ម ង៉ែត លើ​វិញ្ញាសា PS BANTAMWEIGHT (55 KG AND LESS), សុក ឈុន លើ​វិញ្ញាសា PS FEATHERWEIGHT (+55 KG LESS 60 KG) និង​កីឡាករ មឿ​ន ប៊ុនលី លើ​វិញ្ញាសា PS WELTERWEIGHT (+65 KG AND ABOVE)៕​

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628