បាល់ទាត់

អតីតជំនួយការ Mourinho ដឹកនាំក្លឹបគ្រងជើងឯកលីគកំពូលកូរ៉េខាងត្បូង ឆ្នាំនេះ

ក្លឹប Jeonbuk Hyundai Motors FC បានរក្សាតំណែងជើងឯកលីគកំពូលកូរ៉េខាងត្បូង ៣រដូវកាលជាប់គ្នា ក្រោយការប្រកួតពីម្សិលមិញនេះ នឹងបានតំណែងជើងឯកក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Jose Morais ដែលមានសញ្ជាតិព័រទុយហ្គាល់។

ក្រោយឆ្លងកាត់ការប្រកួតសរុប៣៨លើក ក្លឹបមួយនេះរកបាន៧៩ពិន្ទុ ដោយរកជ័យជម្នះសរុប២២លើក ស្មើរ១៣លើក និងចាញ់តែ៣លើកប៉ុណ្ណោះ ដែលមានពិន្ទុស្មើរនឹងក្លឹប Ulsan Hyundai ប៉ុន្តែមានគ្រាប់បាល់ចំណេញលើស។ ខណៈក្លឹបទាំងពីរនេះ នឹងមានឈ្មោះលេងពានរង្វាន់ AFC Champions League វគ្គចែកពូលនារដូវកាល២០២០ ផងដែរ។

ជ័យជម្នះសម្រាប់ក្លឹប Jeonbuk Hyundai Motors FC គឺជាការរក្សាតំណែងជើងឯក៣រដូវកាលជាប់គ្នា ស្របពេលដែលក្លឹបនេះធ្លាប់លើកពានលីគកំពូលកូរ៉េខាងត្បូងនេះសរុប៧សម័យកាល។

លើកឡើងអំពីលោក Jose Morais វិញគឺជាអតីតជំនួយការគ្រូបង្វឹករបស់អ្នកចាត់ការល្បីឈ្មោះ Jose Mourinho ខណៈពួកគាត់ទាំងទ្វេសុទ្ធសឹងជាជនជាតិព័រទុយហ្គាល់ដូចគ្នា។ ហើយបុរសរូបនេះធ្លាប់មានបទពិសោធន៍ជាជំនួយការគ្រូបង្វឹកនៅក្លឹប Real Madrid, Inter Milan, Chelsea ក៏ធ្លាប់មានប្រវត្តិដឹកនាំក្លឹបជាច្រើនផងដែរ។ លោក Jose Morais ទើ​បតែចូលកាន់តំណែងនៅក្លឹបកូរ៉េខាងត្បូងនេះក្នុងរដូវកាលនេះប៉ុណ្ណោះ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628