កីឡាជាតិ

Esoh Omogba ចូលរួមជាមួយភ្នំពេញក្រោន ត្រៀមរដូវកាលថ្មី២០២០

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសចុះកិច្ចសន្យានាំយកខ្សែបម្រើប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Paul Esoh Omogba សម្រាប់ជួយក្រុមក្នុងរដូវកាល២០២០ ខាងមុខនេះ។

កីឡាករវ័យ២៦ឆ្នាំខាងលើ ត្រូវបានប្រិយមិត្តនិយមបាល់ទាត់ខ្មែរស្គាល់ច្បាស់មកហើយ ដោយសារតែធ្លាប់លេងឲ្យក្លឹបធំៗ ដូចជា ជួយបឹងកេត លើកពានលីគកំពូលកម្ពុជា និងលេងឲ្យក្លឹបណាហ្គាវើល កាលពីរដូវកាលមុន និងបានបង្ហាញខ្លួនក្នុងក្របខណ្ឌ AFC Cup ផងដែរ។

ការប្រកាសចុះកិច្ចសន្យាមុនគេនេះ អាចថាជាការត្រៀមខ្លួមរបស់គ្រូបង្វឹកលោក ស៊ុំ វណ្ណា ដើម្បីដឹកនាំក្លឹបទៅចូលរួមពានរង្វាន់មិត្តភាពអន្តរជាតិនៅប្រទេសថៃ នាពេលឆាប់ៗខាងមុខនេះផង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628