បាល់ទាត់

ប្រធាន​ក្រុម U22មីយ៉ាន់ម៉ា​ថា​កម្ពុជា​កំពុងរីកចម្រើនតែ​គ្មាន​អ្វី​គួរឲ្យបារម្ភនោះ​ទេ

ប្រធាន​ក្រុមជម្រើស​ជាតិ​ U22 មីយ៉ាន់ម៉ា​កីឡាករ Hlaing Bo Bo បាន​ជឿ​ថា​ក្រុម​របស់​ខ្លួន​នឹង​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​លើ​វិញ្ញាសាបាល់​ទាត់​បុរស​ហើយ​ពេល​ប៉ះ​កម្ពុជា​យប់​នេះ​រូប​គេ​ថា​គ្មាន​អ្វី​គួឲ្យ​បារម្ភ​នោះ​ទេ។

កីឡាករ​លេង​ក្នុង​តំបន់​បម្រើ​ក្នុង​នាម​ជា​កីឡាករ​កូតាលើស​អាយុ​របស់​មីយ៉ាន់ម៉ា Bo Bo បានផ្ដល់​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​កាសែត​មីយ៉ាន់ម៉ា​មួយ​ថា៖” កីឡាករក្នុង​ក្រុម​ពិត​ជា​ត្រៀមខ្លួន​បាន​ល្អ។ កីឡាករ​យើង​កំពុង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មកទោះ​បី​ជា​យើង​បាន​ជួប​ប្រទះ​ការ​ដក​ដំណែង​គ្រូបង្វឹក​ចាស់ក៏​ដោយ។ រឿងដែលសំខាន់​គឺ​​ខ្សែ​បម្រើ​ប្រយុទ្ធរបស់​យើង​ធ្វើ​យ៉ាង​ណាព្យាយាមបង្កើតឱកាសរក​គ្រាប់​បាល់​ជាមួយខ្សែ​ប្រយុទ្ធសម្រាប់​ប្រកួតបន្ទាប់”។

” ពួក​យើង​ពិត​ជា​ពេញ​ចិត្ត​លទ្ធផលការ​ប្រកួត​នា​ពេល​កន្លង​មក​ក្នុង​ SEA Games ។​យើង​ចាំ​បាច់​ត្រូវ​តែ​ព្យាយាមយក​ឈ្នះនិង​ស៊ុត​បញ្ចូល​ទី​ការ​ប្រកួតនេះ”។ ពេល​អ្នក​កាសែត​សួរ​ថា​គិតយ៉ាង​ណា​ដែល​ពេល​ជួប​កម្ពុជាយប់​នេះ? កីឡាករ​វ័យ​២៣ឆ្នាំ​ដែល​ប្រធាន​ក្រុម​បាន​និយាយ​ថា៖

” គ្មាន​អ្វី​គួរឲ្យ​សង្ស័យនោះ​ទេ ថា​កម្ពុជា​កំពុង​តែ​រីកចម្រើន ប៉ុន្តែ​គ្មាន​អ្វី​គួរឲ្យបារម្ភនោះ​ទេ។ គ្មាន​អ្វី​គួរឲ្យ​ខ្លាច​ដែល​យើង​ត្រូវ​លេង​ជាមួយ​ក្រុម​ដែល​មាន​ការ​រៀប​ចំដូច​គ្នា។​វា​អាច​ជា​ការ​ប្រកួត​ដ៏​លំបាក​ប៉ុន្តែខ្ញុំ​មាន​ទនុក​ចិត្ត​ថា​យើង​នឹង​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ”។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628