បាល់ទាត់

ស៊ីហ្គេម (បាល់ទាត់នារី): មីយ៉ាន់ម៉ា និងថៃ ឡើងមកជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រុមជម្រើសជាតិបាល់ទាត់មីយ៉ាន់ម៉ានារី និងថៃនារី បានឳកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រមគ្នាតែម្តង ក្រោយការប្រកួតនាមុននេះបន្តិច។

ក្នុងការប្រកួតមុននេះបន្តិចក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា បានយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងលទ្ធផល៥ទល់០ ចំណែកឯក្រុមជម្រើសជាតិនារីថៃ បានយកឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ៥ទល់១ ។

យោងតាមលទ្ធផលនេះ ក្រុមជម្រើសជាតិនារីទាំងទ្វេនឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របដែលមីយ៉ាន់ម៉ា នឹងត្រូវប៉ះគ្នាជាមួយថៃ ចំណែកម្ចាស់ផ្ទះហ្វីលីពីន នឹងត្រូវតទល់វៀតណាម៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628