បាល់ទាត់

ស៊ីហ្គេមៈ ជម្រើស១១នាក់ដំបូងមីយ៉ាន់ម៉ា ដាក់កីឡាករលើសអាយុតែមួយរូបដូចកម្ពុជាដែរ

ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា U22 នឹងត្រូវតតាំងជាមួយក្រុមជម្រើសជាតិកម្ពុជា U22 នាពេលបន្តិចទៀតនេះ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល A វិញ្ញាសារបាល់ទាត់បុរស នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន។

តាមរយៈការបង្ហាញជម្រើស១១នាក់ដំបូងនេះ មីយ៉ាន់ម៉ា U22 ប្រើប្រាស់កីឡាករលើសអាយុតែមួយរូបប៉ុណ្ណោះ ពោលគឺម្ចាស់អាវលេខ៦ កីឡាករ Hlaing Bo Bo ដែលមានតួនាទីជាប្រធានក្រុម លេងក្នុងតំណែងខ្សែបម្រើ និងមានអាយុ២៣ឆ្នាំ។ ចំណែកកីឡាករលើសអាយុមួយរូបទៀត ពោលគឺមានអាយុ២៣ឆ្នាំដូចគ្នា គឺម្ចាស់អាវលេខ៩ ខ្សែប្រយុទ្ធ Si Thu Aung 

ក្រឡេកមកមើលជម្រើស១១នាក់ដំបូងកម្ពុជា ក៏ប្រើប្រាស់កីឡាករលើសអាយុមួយរូបដូចគ្នាពោលគឺ ខ្សែប្រយុទ្ធ កែវ សុខផេង ខណៈឯខ្សែប្រយុទ្ធ រុឹង ប៊ុនហៀង នៅត្រឹមជាកីឡាករបម្រុង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628