ក្រុមជម្រើសជាតិ U22កម្ពុជារក្សាបានលទ្ធផលស្មើជាមួយក្រុមជម្រើសជាតិ U22មីយ៉ាន់ម៉ាក្នុងលទ្ធផល១ទល់១បណ្ដោះអាសន្ន ក្នុងការប្រកួតទី៣ក្នុងពូល Aវិញ្ញាសាបាល់ទាត់បុរសស៊ីហ្គេម ២០១៩។
មួយគ្រាប់របស់កម្ពុជារកបានដោយកីឡាករ ស៊ិន សុផាណាត់នៅនាទី២១ ខណៈមួយគ្រាប់របស់ U22មីយ៉ាន់ម៉ារកបានដោយកីឡាករ Lwin Moe Aung នៅនាទី២៧។សូមទស្សនានៅវគ្គទី២បន្តទៀត!!!!
ជម្រើស១១នាក់ដំបូងរបស់កម្ពុជា៖ ហ៊ុល គឹមហ៊ុយ, កែន ចាន់សុភ័ត្រ, យ៉ើ សាហ្វី, អ៊ុក សុវណ្ណ, ឆេង ម៉េង, ម៉ៅ ពិសិដ្ឋ, អ៊ន ចាន់ប៉ូលីន, ស៊ិន កក្កដា, ស៊ិន សុផាណាត់, យ៉ើ ម៉ូស្លីម និងកែវ សុខផេង៕
