បាល់ទាត់

សោកស្ដាយ! U22កម្ពុជា​ចាញ់​ U22​មីយ៉ាន់ម៉ា​២​ទល់​១

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​រងបរាជ័យក្រោម​ថ្វី​ជើង​ក្រុម U22មីយ៉ាន់ម៉ា​ក្នុង​លទ្ធផល​២​ទល់​១​ក្នុង​ការ​ប្រកួតទី​៣​ក្នុង​ពូល A វិញ្ញាសាបាល់​ទាត់​បុរស​វ័យ​ក្រោម​២២ឆ្នាំព្រឹត្តិការណ៍ SEA Games 2019។

១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ស៊ិន សុផាណាត់​នៅ​នាទី​២១​ប៉ុន្តែ​កីឡាករ Lwin Moe Aung ស៊ុត​គ្រាប់​តាម​ស្មើ​នៅ​នាទី​២៨។ លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​វគ្គ​ទី​១។ ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរ​បន្ត​វាយ​សម្រុក​គ្នាបន្ត​រហូត​ដល់​នាទី​៨៧ កីឡាករ A.K. MANN ស៊ុត​គ្រាប់​ទី​២​ឲ្យ​មីយ៉ាន់ម៉ា​ឈ្នះ​តែ​ម្ដង។

កម្ពុជានៅ​សល់​មួយ​ប្រកួត​ទៀត​ត្រូវ​ប៉ះ​ម៉ាឡេស៊ី U22 នៅ​ថ្ងៃ​ទី​០៣៤​ខែ​ធ្នូឆ្នាំ​២០១៩​ដោយ​ការ​ប្រកួត​នេះ​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់បំផុត​ទើប​អាច​ឡើង​បាន៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628