បាល់ទាត់

Felix: “សង្ឃឹម​ថា​យើង​ជួប​គ្នា​ម្ដង​ទៀត​នៅ​វគ្គផ្ដាច់​ព្រ័ត្រ”

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យ​ក្រោម​២២ឆ្នាំ​បាន​ប្រកួត​ចាញ់​ក្រុមជម្រើសស​ជាតិមីយ៉ាន់ម៉ា​វ័យ​ក្រោម​២២​ឆ្នាំ​ក្នុង​លទ្ធផល​២​ទល់​១​យ៉ាង​ប្រផុយប្រផើយបំផុតក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​A លើ​វិញ្ញាសាបាល់​ទាត់​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019។

បរាជ័យនេះ​បាន​ធ្វើ​ឲ្យ​ U22កម្ពជាត្រូវ​ការ​ឈ្នះ​ដាច់​ខាត​លើ​ក្រុមជម្រើស​ជាតិ U22ម៉ាឡេស៊ីក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល ​ដើម្បី​សម្រេច​ជោគវាសនា​លើ​ឡើ​ទៅ​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រលើកដំបូង​របស់​ខ្លួនក្នុង​ប្រវត្តិសាស្រ្តស៊ីហ្គេម។​ចំណែក​ក្រុម U22 មីយ៉ាន់ម៉ា​បាន​ឡើង​ទៅ​ឈរ​ចាំ​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទៅ​ហើយ​។​​វា​អាច​ជា​ការ​ប្រកួត​មួយដ៏​លំបាក​ត្បិត​អី ម្ចាស់​ផ្ទះហ្វីលីពីន ក្រុម​ម៉ាឡេស៊ី​សុទ្ធតែ​មានឱកាស​ឡើង​នៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ហើយ​ជំនួប​នេះ U22កម្ពុជា​ក៏​មិន​ស្រួល​នោះ​ដែរ។

អញ្ចឹង​ក៏​ដោយ​! គ្រូ​បង្វឹក​ U22កម្ពុជា​លោក Felix Dalmas បាន​និយាយ​ថា៖” អបអរសាទរមីយ៉ាន់ម៉ាដែល​ទទួល​ជ័យជម្នះ ពួក​គេ​មាន​គ្រូ​ល្អ​និង​កីឡាករ​ល្អ”។

“យើង​នៅ​សល់​មួយ​ប្រកួត​ទៀតហើយ​សង្ឃឹម​ថា​យើង​ជួប​គ្នា​ម្ដង​ទៀត​នៅ​វគ្គផ្ដាច់​ព្រ័ត្រ”។ ​ខ្ញុំ​ដឹង​ថា​លទ្ធផល​នេះ​មិន​ជា​អ្វី​ដែល​យើងនិង​អ្នក​គាំទ្រ​ចង់​បាន​នោះ​ទេតែ​សូមបន្ត​លើក​ទឹក​ចិត្តកីឡាករ។ ពួក​គេពិតជាបានខិតខំប្រឹងប្រែងយ៉ាង​ខ្លាំងសម្រាប់​ការ​ប្រកួត​នេះ ក៏​ដូច​ជា​ការ​ប្រកួត​ផ្សេង​ៗ​ទៀត​ដែរ”៕

ក្រុមជម្រើស​ជាតិ U22កម្ពុជា​នឹង​ត្រូវ​ជួប​ក្រុមជម្រើស​ជាតិ​ U22ម៉ាឡេស៊ីក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នៅ​ថ្ងៃ​ទី០៤ខែ​ធ្នូឆ្នាំ​២០១៩​វេលាម៉ោង​៣​និង​៣០​នាទី​រសៀល នៅ​ពហុ​កីឡដ្ឋាន Rizal Memorial Stadium ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628