បាល់ទាត់

Son Heung-Min ឈ្នះពានកីឡាករអន្តរល្អប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៩

ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាកីឡាករឆ្នើមរបស់ក្លឹបលីគកំពូលអង់គ្លេស Tottenham Hotspur ពោលគឺ Son Heung-Min បានទទួលពានរង្វាន់ជាកីឡាករអន្តរជាតិល្អនៃទ្វីបអាស៊ី ប្រចាំឆ្នាំ២០១៩ នេះ កាលពីម្សិលមិញនេះ។

នេះពុំមែនជាលើកទី១ឡើយ ពោលគឺជាលើកទី៣ សម្រាប់កីឡាករម្ចាស់អាវលេខ៧ រូបនេះដោយធ្លាប់ទទួលបានកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៧ ផងដែរ។

ពានរង្វាន់នេះត្រូវបានកំណត់ឡើងតាមរយៈស្នាដៃដែលកីឡាករនីមួយៗ បានបំពេញនិងជួយគិតរួមទាំងក្លឹបអាជីពរបស់ពួកគេ និងជម្រើសជាតិរួមផង។ ជាជាក់ស្តែងសមិទ្ធផលរបស់ Son Heung-Min កាលពីរដូវកាលមុនបានបង្ហាញខ្លួនសរុបឲ្យក្របខណ្ឌ Premier League ៣១លើក និងរកបាន១២គ្រាប់ និងបានជួយឲ្យ Tottenham Hotspur បញ្ចប់ចំណាត់ថ្នាក់ Top4 និងជួយក្លឹបនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប តែត្រូវបរាជ័យក្រោមថ្វីជើងមិត្តរួមលីគ Liverpool ។

នៅក្នុងជម្រើសជាតិវិញ កីឡាករវ័យ២៧ឆ្នាំខាងលើ កាលពីដើមឆ្នាំ២០១៩ ក៏បានជួយកូរ៉េខាងត្បូងឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ AFC Asian Cup ២០១៩ មុនបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះកាតា ខណៈបច្ចុប្បន្នក៏បានបំពេញមុខងារល្អក្នុងភារកិច្ចជម្រុះទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ រួមផង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628