បាល់ទាត់

ដ្បិតមិនជាប់ Top10 តែ Son Heung-Min បំបែកកំណត់ត្រាពិសេសមួយក្នុងពាន Ballon d’Or

ពានរង្វាន់ឯកត្តជនកីឡាករល្អប្រចាំឆ្នាំ២០១៩ Ballon o’Dor នេះបានទៅលើកំពូលខ្សែប្រយុទ្ធ Lionel Messi សារជាថ្មី និងជាលើកទី៦។ ចំណែកខ្សែប្រយុទ្ធ Son Heung-Min ជារួមទៅក៏ជាបេក្ខភាពប្រជែងពានរង្វាន់មួយនេះ ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី២២ ឯណោះ។

ដ្បិតយ៉ាងនេះក្តី! ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ ជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាកីឡាកររបស់ក្លឹប Tottenham Hotspur រូបនេះបានទទួលកំណត់ត្រាជាកីឡាករសញ្ជាតិមកពីតំបន់អាស៊ី ដែលអាចឈរចំណាត់ថ្នាក់ខ្ពស់បំផុត ជាបេក្ខភាពប្រជែង Ballon o’Dor ចាប់តាំងពីបង្កើតពាននេះមកទល់បច្ចុប្បន្ន។

លទ្ធផលនេះបើប្រៀបធៀបទៅនឹងអតីតកីឡាករសញ្ជាតិអឺរ៉ង់  Younis Mahmoud ដែលធ្លាប់ជាបេក្ខភាពប្រជែងតែស្ថិតនៅចំណាត់ថ្នាក់ខ្ពស់បំផុតនាពេលនោះលេខរៀងទី២៩ នាឆ្នាំ២០០៧ ។

មិនត្រឹមតែប៉ុន្នេះ Son Heung-Min ដដែលក៏ជាកីឡាករមួយក្នុងចំណោមកីឡាតែ៣រូបប៉ុណ្ណោះ ដែលមានសញ្ជាតិកូរ៉េខាងត្បូង និងធ្លាប់ត្រូវបានក្លាយជាបេក្ខភាពប្រជែង Ballon o’Dor ដែលក្នុងនោះរួមមាន Seol Ki-Hyeon កាលពីឆ្នាំ២០០២ និង Park Ji-Sung កាលពីឆ្នាំ២០០៥ ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628