បាល់ទាត់

Pep ថាកីឡាករបច្ច្បន្នគឺគ្រប់គ្រាន់ហើយ មិនត្រូវការបន្ថែមទៀតទេខែមករា ខាងមុខនេះ

អ្នកចាត់ការទូទៅក្លឹបមេឃខៀវ Manchester City ពោលគឺ Pep Guardiola ថារូបលោកពុំមានគម្រោងនាំចូលសមាជិកកីឡាករថ្មីឡើយ សម្រាប់រដូវកាលដោះដូរកីឡាករខែមករា ឈានមកដល់ខាងមុខនេះ។

បុរសអ្នកចាត់ការទូទៅការពារតំណែងជើងឯក Premier League ២សម័យកាលជាប់គ្នារូបនេះ ហាក់បានសម្តែងអារម្មណ៍ពេញចិត្តនឹងកីឡាកររបស់លោកដែលមានក្នុងក្រុមស្រាប់បច្ចុប្បន្ននេះ ដោយបានលើកឡើងថា៖

៉ ពួកយើងអាចនឹងពិចារណា ឬយ៉ាងណានោះ នាពេលរដូវកាលថ្មីមកដល់។ ពេលនេះ ខ្ញុំគិតថាពួកយើងមិនមានអ្វីត្រូវកែប្រែនោះទេ ការបាត់បង់កីឡាករ៣រូបពីរដូវកាលមុន មិនមានន័យថាតម្រូវឲ្យពួកយើងត្រូវការផ្លាស់ប្តូរ ឬធ្វើការកែសម្រួលក្រុមនោះទេ។ ការកែប្រែក្រុម លុះត្រាតែពេលក្រុមរបស់អ្នកមានការបាត់បង់សមាជិកទៅ៧ ឬ៨រូប ជាជាក់ស្តែងដូចកាលពីរដូវកាលទី២ របស់ខ្ញុំនៅទីនេះ។ ហើយការទិញចូល ២ ឬ ៣នាក់ ក៏មិនមែនជាការកែប្រែក្រុមនោះដែរ វាគ្រាន់តែជាការដាក់កីឡាករចូលបន្ថែមប៉ុណ្ណោះ។  ៉ 

បើតាមការលើកឡើងពីខាងលើ បុរសវ័ួ៤៨ឆ្នាំរូបនេះហាក់ដូចជា ពុំមានចេតនានាំកីឡាករចូលថ្មីនោះទេ តែផ្ទុយមកវិញអាចនឹងប្រើប្រាស់ធនធានកីឡាករដែលមានស្រាប់ដើម្បីប្រកួតប្រជែងទៀត។ ខណៈពេលនេះ Manchester City កំពុងឈរលេខរៀងទី៣ ក្នុងតារាងលីគកំពូលអង់គ្លេស តាមពីក្រោយ Leicester City និង Liverpool ដល់ទៅ១១ពិន្ទុឯណោះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628