បាល់ទាត់

Luis Enrique ណាត់ជួបជើងខ្លាំង២ប្រទេសសមជើង សម្រាប់ការត្រឡប់មកដឹកនាំអេស្ប៉ាញ សារជាថ្មី

ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប៉ះគ្នាជាមួយជម្រើសជាតិហូឡង់ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំមុនព្រឹត្តិការណ៍ UEFA Euro ឈានចូលមកដល់ជាផ្លូវការ នាឆ្នាំ២០២០ ខាងមុខ។

បើតាមការលើកឡើងផ្ទាល់របស់លោក Luis Enrique គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញ ដែលទើបចូលកាន់តំណែងជាលើកទី២ ដោយមុននេះរូបលោកបានប្រកាសលាលែងពីតំណែងដើម្បីយកពេលវេលាកំដរកូនស្រីរបស់គាត់ ដែលបានកើតជំងឺមហារីក និងបាត់បង់ជីវិតនាពេលកន្លងទៅបានបញ្ជាក់ថា រូបគាត់មានគម្រោងត្រូវធ្វើការប្រកួតមិត្តភាពយ៉ាងតិច៣ប្រកួត មុនជ្រើសរើសសម្រេចយកកីឡាករទៅចូលរួមប្រជែងពានរង្វាន់ផ្លូវការប្រចាំទ្វីបអឺរ៉ុបឆ្នាំក្រោយនេះ។

ក្នុងចំណោម៣ប្រកួតនៃជំនួបមិត្តភាពអន្តរជាតិខាងលើ ពេលនេះបានសម្រេចច្បាស់២ហើយពោលគឺត្រូវប៉ះជើងខ្លាំង ហូឡង់ មុនបន្តប៉ះ អាល្លឺម៉ង់ ថែមទៀត ខណៈពេលវេលានឹងបញ្ជាក់ពីសហព័ន្ធទាំងសងខាងតាមពេលក្រោយ។

គួរឲ្យដឹងផងថា ក្រោយធ្វើការចាប់ពូលរួចរាល់ អេស្ប៉ាញ គឺស្ថិតនៅពូល E ត្រៀមប៉ះ ប៉ូឡូញ ស៊ុយអែត និងក្រុម Play-Off ១ទៀត ចំណែក ហូឡង់ ស្ថិតនៅពូល C រួមជាមួយ អ៊ុយក្រែន អូទ្រីស និងក្រុម Play-Off ១ទៀតដូចគ្នាផងដែរ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628