ព្រឹត្តិការណ៍កីឡាចម្រុះអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣០ បានកំពុងរៀបចំដំណើរការនៅប្រទេសហ្វីលីពីន ខណៈក្នុងនោះលើប្រភេទកីឡា E-Sport ឬហៅថាកីឡាអេឡិចត្រូនិច កម្ពុជា យើងក៏បានបញ្ចូនមួយវិញ្ញាសារចូលរួមផងដែរ ពោលគឺ Mobile Legends: Bang Bang ។
ថ្នាក់ដឹកនាំ និងក្រុមកីឡាករ ដែលជ្រើសចេញពីក្រុម Impunity KH ដែលជើងខ្លាំងតំណាងជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន តាំងពីថ្ងៃទី០២ កន្លងទៅ ខណៈកាលពីម្សិលមិញនេះក៏បានចូលរួមចាប់ឆ្នោតបែងចែកពូលផងដែរ។
លទ្ធផលនៃការចាប់ពូលគឺៈ កម្ពុជា ស្ថិតនៅក្នុងពូល A រួមជាមួយ មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ចំណែកឯពូល B វិញនោះរួមមាន ម្ចាស់ផ្ទះហ្វីលីពីន ថៃ ឡាវ និងឥណ្ឌូនេស៊ី ។
គួរឲ្យដឹងថា ដំណើរការប្រកួតវិញ្ញាសារនេះនឹងចាប់ពីថ្ងៃស្អែកទី០៥ ខែធ្នូ នេះតទៅហើយ៕
