បាល់ទាត់

Copa America 2020 ចាប់ពូលរួចរាល់កាលពីព្រឹកមិញនេះ

ព្រឹត្តិការណ៍បាល់ទាត់ស្វែងកជើងឯកប្រចាំទ្វីបអាមេរិកខាងត្បូង (អាមេរិកឡាទីន) ឆ្នាំ២០២០ ឬត្រូវស្គាល់ជាទូទៅថា Copa America ២០២០ បានចាប់ឆ្នោតបែងចែកពូលរួចរាល់កាលពីម្សិលមិញនេះ។

ពានរង្វាន់ Copa America ឆ្នាំ២០២០ ខាងមុខនេះបានរៀបចំឡើងដោយសហម្ចាស់ផ្ទះរួមមាន អាហ្សង់ទីន និងកូឡុំប៊ី ខណៈក្រុមម្ចាស់ផ្ទះទាំងពីរ គឺស្ថិតនៅពូលរៀងៗខ្លួន រួមជាមួយក្រុមភ្ញៀវក្នុងមួយពូល៥ក្រុមជម្រើសជាតិថែមទៀត។

ក្រោយការចាប់ឆ្នោតបែងចែកពូល បានសម្រេចលទ្ធផលដោយពូល A មានអាហ្សង់ទីនជាម្ចាស់ផ្ទះ រួមជាមួយ បូលីវី អ៊ុយរ៉ាហ្គាយ ប៉ារ៉ាហ្គាយ ឈីលី និងអូស្ត្រាលី។ ចំណែកឯពូល B មានកូឡុំប៊ីជាម្ចាស់ផ្ទះ រួមជាមួយ ក្រុមការពារតំណែងជើងឯកប្រេស៊ីល បេរ៉ូ វេណេហ្ស៊ុយអេឡា អេក្វាឌ័រ និងកាតា។

គួរបញ្ជក់ផងថា សម្រាប់ក្រុមជម្រើសជាតិអូស្ត្រាលី និងកាតា គឺជាក្រុមកិត្តិយសដែលត្រូវសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូងអញ្ជើញឲ្យចូលរួម ខណៈកាលពីឆ្នាំ២០១៩ កន្លងទៅមាន ជប៉ុន និងកាតា។

ពានរង្វាន់ខាងលើ នឹងត្រូវរៀបចំចាប់ពីថ្ងៃ១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628