បាល់ទាត់

អបអរសាទរ! U22កម្ពុជា​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games ជា​ប្រវត្តិសាស្រ្ត

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២ឆ្នាំ​បាន​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​វ័យ​ក្រោម​២២ឆ្នាំ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ U22ម៉ាឡេស៊ី​ក្នុង​លទ្ធផល​៣​ទល់​១នា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នា​មុននេះបន្តិច។

បី​គ្រាប់​របស់​កម្ពុជា​រក​បាន​នៅ​វគ្គ​ទី​២​ទាំងអស់​បន្ទាប់​ពី​វគ្គ​ទី​១​ស្មើ​គ្នា​ក្នុង​លទ្ធផល​០​ទល់​០។​បី​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ អ៊ិន សូដាវីដ ស៊ាង ចន្ធា និង​កែវ​សុខផេង។​ U22ម៉ាឡេស៊ី​ខំ​ប្រឹង​សម្រុក​ខ្លាំង​ដែរ ប៉ុន្តែ​រកបាន​គ្រាប់​បាល់​នៅ​នាទី​៨៨​ហើយលទ្ធផល​៣​ទល់​១​នេះ​បន្តរហូត​ដល់​ចប់​ការ​ប្រកួតតែម្ដង។ កម្ពុជា​មាន​៧ពិន្ទុ​ស្មើជាមួយហ្វីលីពីន​ដែល​យក​ឈ្នះ​ក្រុម​ទីម័រខាងកើតក្នុង​លទ្ធផល​៦​ទល់​១។

ទោះ​បី​ជា​មាន​ពិន្ទុស្មើ​គ្នា​ពិត​មែន​​ប៉ុន្តែ​កម្ពុជា​មាន​គ្រាប់បាល់​ចំណេញ២​គ្រាប់​លើស​ U22​ហ្វីលីពីន។ នេះ​មានន​័យថា​កម្ពុជា​យើង​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ហើយ។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628