កីឡាជាតិ

សងសឹកបានសម្រេច! ប៉េតង់ទម្លាក់ឡាវវគ្គ៤ក្រុមចុងក្រោយលើ​វិញ្ញាសាជាក្រុមផ្នែកនារី៣​នាក់លទ្ធផល​១៣​-០៩

ប្រភេទកីឡាប៉េតង់ វិញ្ញាសា ៣ទល់៣ នារី ឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីឡាវ លទ្ធផល ១៣ ទល់នឹង០៩ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី០៥ ខែធ្នូនេះ។

ក្រុម​នារីឡាវ៣​នាក់​នេះហើយ​ដែល​បាន​ទម្លាក់ក្រុម​កម្ពុជាទាំង​ពីរ​ក្រុម​នៅ​វគ្គ​៨ក្រុមចុងក្រោយ(ក្រុម​ទី​២)​និង​ទម្លាក់ក្រុម​អ្នក​ស្រី កែ ឡេង អ៊ុក ស្រីមុំ និង​អ៊ុន ស្រីយ៉ាង​ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​កាល​ប្រកួត​ជើង​ឯកពិភពលោក​នៅ​កម្ពុជា​កាល​ពី​ខែ​មុន។​ប៉ុន្តែ​នេះ​កម្ពុជា​ធ្វើ​បាន​សម្រេចហើយ ការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅម៉ោង១និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ធ្នូ។

ចំពោះការប៉ះក្រុមណាទៀត យើងនឹងជម្រាបជូនពលក្រោយ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628