បាល់ទាត់

ស៊ីហ្គេមៈ គ្រូថៃ U22 បន្ទោសអាជ្ញាកណ្តាល ធ្វើឲ្យក្រុមលោកធ្លាក់ត្រឹមវគ្គចែកពូលនេះ

ជម្រើសជាតិថៃ U22 បានធ្លាក់ចេញត្រឹមវគ្គចែកពូល B នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ក្រោយពីបានត្រឹមលទ្ធផល២ទល់២ នឹងវៀតណាម ។ ខណៈក្រោយបញ្ចប់ការប្រកួតនេះ គ្រូបង្គោល U22 របស់ថៃ លោក Akira Nishino បានដាក់បន្ទុកទៅលើអាជ្ញាកណ្តាល។

ក្នុងការប្រកួតដ្បិតមានការនាំមុខដល់ទៅ២គ្រាប់ តាំងពីនាទី៥ និងនាទី១០ តែវៀតណាមបានវាយបកមកវិញនៅនាទី១៥ និងក្នុងវគ្គទី២ ទាត់បាល់ពិន័យ១១ម៉ែត្របាន១គ្រាប់ទៀតនៅនាទី៧២ ជាហេតុនាំឲ្យ ថៃ បានសរុបពិន្ទុត្រឹម១០ ក៏រុញច្រានឲ្យ វៀតណាម ដឹកដៃឥណ្ឌូនេស៊ី ទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ កម្ពុជា និងមីយ៉ាន់ម៉ា ដែលតំណាងមកពីពូល A ។

ក្នុងសន្និសីទកាសែតក្រោយការប្រកួតបុរសជនជាតិជប៉ុន ខាងលើបានថ្លែងឲ្យដឹងថាៈ

៉ ការប្រកួតមួយនេះគឺពិតជាតឹងតែង។ ក្នុងពានរង្វាន់នេះពួកយើងបានចាប់ផ្តើមដោយការលំបាក (ចាញ់ឥណ្ឌូនេស៊ី២ទល់០) តែក្រោយមកពួកយើងធ្វើបានល្អវិញ។ ចំពោះការប្រកួតផ្តាល់ ខ្ញុំគោរពតាមការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាល ក្នុងការផ្តល់បាល់ពិន័យ១១ម៉ែត្រនាពេលនោះ ប៉ុន្តែខ្ញុំគិតថាពួកគាត់បង្កើតកំហុសនៅពេលដែលផ្តល់ការទាត់ពិន័យ១១ម៉ែត្រជាលើកទី២។  ៉ 

គួរឲ្យដឹងថា ត្រង់កន្លែងទាត់បាល់ពិន័យ១១ម៉ែត្រខាងលើ ក្រុមជម្រើសជាតិវៀតណាមបានខកខានឳកាសម្តងទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលខ្សែបន្ទាត់បានលើកទង់បង្ហាញកំហុស ក៏សម្រេចចិត្តផ្តល់បាល់ទាត់ពិន័យ១១ម៉ែត្រសារជាថ្មីភ្លាមៗ តែម្តង ដែលនេះជាចំណុចលោក Akira Nishino មិនពេញចិត្ត។

បញ្ជាក់ វៀតណាម នឹងត្រូវប៉ះកម្ពុជាយើង នាវេលាម៉ោង៧ៈ០០ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី០៧ ខានស្អែកនេះ ខណៈឥណ្ឌូនេស៊ី នឹងត្រូវប៉ះមីយ៉ាន់ម៉ា ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628