បាល់ទាត់

រឿងថ្មី​គួរឲ្យចាប់អារម្មណ៍៤​យ៉ាង​កើត​ឡើង​ក្នុង​វិញ្ញាសាបាល់​ទាត់​ស៊ីហ្គេម​២០១៩

គិតមក​ដល់​ម៉ោង​នេះ​ក្នុង​វិញ្ញាសាបាល់​ទាត់​អាយុក្រោម​២២ឆ្នា​នៃ​ព្រឹត្តិការណ៍​SEA Games លើក​ទី​៣០​ឆ្នាំ​២០១៩​នៅ​ហ្វីលីពីន ​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ហើយ​ដោយ​វៀតណាម​ប៉ះ​កម្ពុជា ហើយ​ឥណ្ឌូណេស៊ី​ប៉ះ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី​០៧​ខែ​ធ្នូឆ្នាំ​២០១៩។

ក្រុមការពារដំណែង​ជើង​ឯក​ថៃ​ដែល​ជា​ក្រុម​ឈ្នះមេដាយមាសស៊ីហ្គេម​នេះ​ច្រើន​ជាង​គេនិង​ជាក្រុមការពារដំណែង​ជើង​ឯក(មេដាយមាសឆ្នាំ​២០១៧)បាន​ធ្លាក់​បាត់​ទៅ​ហើយ ​ខណៈ​ដែលម៉ាឡេស៊ីដែល​ជា​ក្រុម​ឈ្នះមេដាយកម្រិត​បន្ទាប់​និង​ជា​ម្ចាស់​មេដាយប្រាក់ឆ្នាំ​២០១៧​ក៏​របូត​ចេញ​ពី​ព្រឹត្តិការណ៍​នេះដែរ។ ​បើ​គិត​ពីវិញ្ញាសាបាល់​ទាត់​ក្នុង​ស៊ីហ្គេមសម័យ​ទំនើប​នេះ​វិញ​គិត​ពី​ឆ្នាំ​១៩៩១​មក ថៃ​និង​ម៉ាឡេស៊ីបាន​មេដាយមាស​ ប្រាក់ និង​សំរឹទ្ធច្រើន​ជាង​គេ ហើយ​ក្រុម​ទាំង​ពីរ​នេះ​ក៏​ឡើង​ដល់​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ៧ត្រ​ច្រើន​ជា​ងគេបំផុត​ដែរក្នុង​ប្រវត្តិសាស្រ្តស៊ីហ្គេម។

ចុះរឿង​គួរឲ្យចាប់​អារម្មណ៍​៤​នោះ​វិញ​ជា​ស្អី​ទៅ? ខាង​ក្រោម​ជា​រឿង​ដែល​គួរចាប់​អារម្មណ៍បំផុត​ក្នុង​ព្រឹត្តិការណ៍ SEa Games 2019:

១- កម្ពុជា​ឡើង​ទៅ​វគ្គចាញ់​ធ្លាក់(ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​)លើក​ដំបូងក្នុង​ប្រវត្តិសាស្រ្តចូល​រយម​ក្នុង​ស៊ីហ្គេម។

២-​វិញ្ញាសាបាល់​ទាត់​បុរស​ក្នុង​ស៊ីហ្គេម​នឹង​មាន​ក្រុម​ជើង​ឯក​ថ្មី​ក្រៅ​ពី​ម៉ាឡេស៊ី​និង​ថៃ​ចាប់​ពី​ឆ្នាំ​១៩៩១។

៣-ការ​ប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​ស៊ីហ្គេ​២០១៩​នឹង​មិន​មាន​វត្តមាន​ថៃ​ឬ​ក៏​ម៉ាឡេស៊ី​គិត​ពី​ឆ្នាំ​១៩៧៣។

៤-​ជា​លើ​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ព្រឹត្តិការណ៍ SEA Games ដែល​ថៃ​និង​ម៉ាឡេស៊ី​ចាញ់​ហើយ​ធ្លាក់​ដូច​គ្នា។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628