កីឡាជាតិ

កម្ពុជា ស្នើសុំហ្វឹកហាត់ជាសម្ងាត់ប៉ុណ្នឹងហើយ អ្នកកាសែតវៀតណាមនៅលួចថតរូបទាល់តែបាន

វិញ្ញាសារបាល់ទាត់បុរស នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ ដែលកំពុងរៀបចំនៅប្រទេសហ្វីលីពីន ជម្រើសជាតិកម្ពុជា U22 បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប៉ះ ជម្រើសជាតិវៀតណាម នាថ្ងៃស្អែកនេះ។ ខណៈព្រឹកមិញនេះគ្រូបង្គោលលោក Felix Dalmas បានស្នើសុំហ្វឹកហាត់ជាសម្ងាត់យ៉ាងណាក្តី ក៏អ្នកកាសែតវៀតណាមលួចថតរូបឲ្យទាល់តែបាន។

តាមការចុះផ្សាយរបស់ Zing VN បានបង្ហាញថា ក្រុមគោព្រៃកម្ពុជា U22 បានស្នើសុំទៅខាងសន្តិសុខនៃទីលានហ្វឹកហាត់ដោយពុំអនុញ្ញាតិឲ្យនរណាចូលមើលការហ្វឹកហាត់នោះឡើយ សូម្បីអ្នកកាសែតកម្ពុជាផ្ទាល់ ប៉ុន្តែទោះជាយ៉ាងណាក្តី! ក្រោយបញ្ចប់ការហ្វឹកហាត់ក៏នៅតែធ្លាយរូបភាពនៃការលួចថតក្រុមជម្រើសជាតិកម្ពុជាហ្វឹកហាត់ ពីសំណាក់អ្នកកាសែតវៀតណាមទៅវិញ។

ការហ្វឹកហាត់ជាសម្ងាត់នេះ ក៏ព្រោះតែនេះក៏ជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំគិតចាប់តាំងពីការបង្កើតព្រឹត្តិការណ៍ SEA Games មកដែលកម្ពុជាអាចឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលការប្រកួតក្នុងពូលកន្លងមកចាញ់តែមីយ៉ាន់ម៉ា ១ប្រកួតប៉ុណ្ណោះ។

កុំភ្លេច! កម្ពុជា U22 នឹងត្រូវប្រកួតទល់ វៀតណាម U22 នាកីឡដ្ឋាន Rizal Memorial Stadium វេលាម៉ោង៨ៈ០០នាទី (ម៉ោង៧ៈ០០នាទី នៅកម្ពុជា និងវៀតណាម) ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628