បាល់ទាត់

គ្រូ​បង្វឹក​កម្ពុជាឆ្លើយតប​ទៅ​អ្នក​កាសែត​វៀតណាម​រឿង​សួរលោកអំពីកម្ពុជា​ពូកែលេង​លើស្មៅសិប្បនិមិត្ត

“យើង​ពិត​ជា​មាន​ផល​ចំណេញ​លើ​វៀតណាម​ពិត​មែន​ ពី​ព្រោះ​យើង​តែ​ងតែលេង​លើ​ទីលាន​បែប​នេះ”នេះ​ជា​ចម្លើយ​របស់​លោក Felix Dalamas តប​ទៅ​អ្នក​កាសែត​វៀតណាម​សួរ​ពេល​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ដែល​កម្ពុជា​ជួប​វៀតណាម​នៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ស៊ីហ្គេម​ស្អែក​នេះ។

“ខ្ញុំមិន​ឆ្លើយនិង​សំណួរ​នេះ​ទេថា​តើ​យើង​នឹង​លេងប្រយុទ្ធឬ​ក៏​វាយ​បកទល់​នឹង​វៀតណាម។លេង​មាន​ទម្រង់​លេង​ដ៏​ជាក់លាក់របស់​ខ្លួន​រហូត​បាន​ឡើង​មក​វគ្គ​នេះ។ ​អ្នក​កាសែត​វៀតណាម​បាន​ទៅ​ថតពេល​យើង​ហ្វឹកហាត់ហើយ អញ្ចឹង​ចាំ​មើល​នៅ​ថ្ងៃ​ស្អែកចុះ”។

លើស​ពី​នេះ​អ្នក​កាសែត​វៀតណាម​បាន​សួអំពី​ការ​លេង​លើ​ទីលាន​វាលស្មៅសិប្បនិមិត្តរបស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជាU22​ហើយ​គ្រូ​បង្វឹក​កម្ពុជា​តប​យ៉ាង​ឡូយ​ថា៖” ក្នុង​បាល់​ទាត់​អ្វី​ៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ គ្មាន​ននរណា​គិត​ថា​យើង​មក​ដល់​ទី​នេះ​ទេ។ គ្មាន​នរណា​គិត​ថា​វៀតណាម​ចាញ់​នោះ​ទេ។​វា​ពិត​ជា​ត្រឹមត្រូវ​ណាស់ អ្នក​នឹង​ខកចិត្ត​ដូច​គ្នា​។​ខ្ញុំ​មិន​គិត​ថា​ស្មៅសិប្បនិមិត្ត​នៅ​កម្ពុជា​គឺ​ជា​ផល​ចំនេញរបស់​យើង​នោះ​ទេ។ វៀតណាម​មាន​កីឡាករ​ប្រកប​ដោយ​ទេពកោលស្យ​ច្រើន​នាក់”។

” U22វៀតណាម​គឺ​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​ហើយ​សង្ឃឹម​ថា​យើង​បង្ហាញការ​លើក​ទឹក​ចិត្ត​ខ្លួនង​ច្រើន​ជាង​គេ​ពួក​គេ។ខ្ញុំឃើញ​ថាបាល់​ទាត់​នៅ​អាស៊ីអាគ្នេយ៍​កំពុងតែលូតលាស់។ គម្លាយសមត្ថភាព​ក៏​មិន​ឆ្ងាយ​ពី​គ្នាប៉ុន្មាន​ដែរ។ គ្មាន​ក្រុម​ណាមួយ​ដែល​ធ្លាក់ចុះ​នោះ​ទេ។​អ្វី​ដែលសំខាន់យើង​ទទួល​បាន​មេរៀន​ក្រោយ​ការ​ប្រកួត​នីមួយៗ។​ដំណើរ​នៃ​ការ​ធភិវឌ្ឍន៍​គឺ​ជា​រឿង​ដ៏​សំខាន់”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628