បាល់ទាត់

គ្រូបង្វឹក​វៀតណាម​ថា​កីឡាករ​កម្ពុជា​ម្នាក់​នេះ​គ្រោះ​ថ្នាក់​ណាស់ក្នុង​ឈុត U22កម្ពុជា

មុន​ជំនួប​ជាមួយ​ក្រុមជម្រើស​ជាតិ​កម្ពុជា U22ជាមួយ​វៀតណាម​U22ក្នុង​ការប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​លោក Park Hang -Seo បាន​ចាប់​អារម្មណ៍ទៅ​លើ​កីឡាករ​ U22កម្ពុជា​ម្នាក់​។

កែវ សុខផេង គឺ​ជា​កីឡាករ​ជម្រើស​ជតិ​កម្ពុជាដែល​កំពុង​លេង​ក្នុង​ព្រឹត្តិការណ៍ SEA Games លើក​ទី​៣០​ក្នុង​នាម​ជា​កីឡាករ​លើស​អាយុ។​ខ្សែ​ប្រយុទ្ធរូបនេះ​កើត​នៅ​ឆ្នាំ​១៩៩២​ហើយ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល SEA Games ខណៈ​រូប​គេ​រក​បាន​១០​គ្រាប់​ក្នុង​ការ​បងក្ហាញខ្លួន​៤៥​ប្រកួតឲ្យ​ឈុត​ធំ​ហើយ​ជា​កីឡាករសំខាន់​របស់​លោក Felix Dalmas។ កាសែតវៀតណាម​បាន​ចាត់​ទុក​សុខផេងជា​ “Ronaldo of Cambodia”​ទៀតផង។

ផ្ដល់បទសម្ភាសន៍ដល់​អ្នក​កាសែត​វៀតណាម​ផ្សេង​ពី​សន្និសីទកាសែតមុនការប្រកួតផ្លូវការលោក Park Hang -Seo ថា៖ ” ខ្ញុំ​បាន​ចាប់​អារម្មណ៍​កីឡាករពាក់លេខ​១៤របស់​ក្រុម U22កម្ពុជា(កែវ សុខផេង)។ គាត់​ជា​អ្នក​នាំ​លេង​របស់​ក្រុម U22កម្ពុជា។​ ជា​កីឡាករ​ល្អ​ម្នាក់ ​ហើយ​ជា​អ្នក​សម្រេច​អំពី​ភាព​ជោគជ័យ​ ឬ​បរាជ័យរបស់​ក្រុម​ពួក​គេ”។ 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628