កីឡាផ្សេងទៀត

ពហុជំនាញ! កីឡាករបាល់ទាត់ឥណ្ឌូនេស៊ីម្នាក់ ឡើងវាយវិញ្ញាសារមឿយថៃ បានមេដាយសំរិទ្ធ

អត្តពលិក Muhammad Uchida Sudirman បានបង្ករការភ្ញាក់ផ្អើលសារជាថ្មី ដោយតាមរយៈការទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសារវាយប្រដាល់ (Muay Thai) នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០ ឆ្នាំនេះ ខណៈរូបគេក៏ជាកីឡាករបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងឈុតតូចផងដែរនោះ។

កីឡាករខាងលើគឺកើតនៅក្នុងឆ្នាំ២០០៣ តែប៉ុណ្ណោះ និងបច្ចុប្បន្នគឺជាប្រធានក្រុម ក្នុងតំណែងខ្សែការពាររបស់ក្រុមជម្រើសជាតិបាល់ទាត់ឥណ្ឌូនេស៊ី U19 ប៉ុន្តែក្នុងរដូវកាលព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៩ នេះរូបគេបានដាក់ឈ្មោះមកជួយជាតិខ្លួនតាមរយៈវិញ្ញាសារប្រដាល់ Muay Thai ទៅវិញ ហើយក៏ទទួលបានចំណាត់ថ្នាក់លេខរៀងទី៣ ផងដែរ។

ជារួមមក នេះពុំមែនលើកទី១ឡើយ ខណៈកាលពីកុមារភាពកីឡាករខាងលើក៏ធ្លាប់តំណាងឲ្យឥណ្ឌូនេស៊ី ចូលរួមព្រឹត្តិការណ៍កីឡាវូស៊ូ ហើយក៏ទទួលបានមេដាយសំរឹទ្ធដូចគ្នានេះកាលពីឆ្នាំ២០១០ នៅប្រទេសចិន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628