បាល់ទាត់

Filex និយាយអ្វីខ្លះក្រោយU22កម្ពុជា​ចាញ់​ U22វៀតណាម?

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​លោក Felix Dalmas បាន​និយាយ​ថា​ក្រុមវៀតណាមពិត​ជាគ្រោះ​ថ្នាក់​ក្នុង​ស្ថានភាពបាល់លើ​ ហើយ​ការ​គ្រប់​គ្រងបាល់របស់​ពួក​គេ​ពិត​ជា​ល្អ។

U22វៀតណាម​ហាក់​មិន​ពិបាក​ក្នុង​ការ​យក​ឈ្នះ​U22កម្ពុជា​ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ក្នុង​ស៊ីហ្គេម​លើក​ទី​៣០​នេះ​ខណៈ​ដែល​កីឡាករពាក់អាវ​លេខ​៩ Ha Duc Chinh​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ហើយ Nguyen Tien Linh ជា​អ្នក​រក​បាន​គ្រាប់បាល់​បើក​ឆាក។​ ទោះ​បី​ជា​យ៉ា​ងនេះ​ក្ដី​មានឱកាស​លេង​ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រគឺ​ជា​ជោគជ័យធំធេងបំផុត​ក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន​ទៅ​ហើយ។

និយាយក្នុង​សន្និសីទកាសែត​ក្រោយចប់​ការ​ប្រកួត គ្រូ​បង្វឹក​កម្ពុជថ្លែងបែបនេះ៖” ខ្ញុំសូមអបអរសាទរលោក Park Hang-Soe និង​ក្រុម​ជម្រើស​ជាតិ​វៀតណាម។​នេះ​គឺ​ជា​ការ​ប្រកួតដែល​កម្ពុជា U22ចាប់​ផ្ដើម​បាន​ល្អ។​បញ្ហា​ពិត​ប្រាកដ​ក្នុង​ការ​ប្រកួត​នេះ​គឺ​យើង​ចាញ់។ ខ្ញុំ​សង្ឃឹម​ថានៅ​ឆ្នាំបន្ទាប់​ៗ​ទៀត​​បញ្ហាកាយសម្បទានឹង​ត្រូវ​ដោះ​ស្រាយយ៉ាង​ឆាប់​រហ័ស​ហើយ​យើង​នឹង​ជោគជ័យច្រើន​ជាង​នេះ”។

លោក​បាន​បន្ត​ថា៖” ខ្ញុំ​ក៏​មិនសប្បាយចិត្ត​ជាមួយអាជ្ញាកណ្ដាលផង​ដែរ។​ពួក​គេ​បង្កើតការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឲ្យ​ U22កម្ពុជាមាន​បញ្ហា។​នេះ​គឺ​ជា​ការ​ប្រកួតដែល​យើង​លេងជិត​ស្និទបំផុត​ហើយវា​គឺ​ជា​អ្វី​ដែលវៀតណាមខ្លាចបំផុត។​ទោះ​បី​ជា​យ៉ាង​នេះក្ដី! ថ្ងៃ​នេះ​វៀតណាម U22លេង​ដោយ​បច្ចេកទេសហើយមាន​កីឡាករដ៏គ្រោះថ្នាក់ខ្លាំង​ជា​ច្រើន​ពិសេស​លេង​បាល់​លើ”។

“ក្នុង​ការ​ប្រកួត​ជាមួយ​ U22មីយ៉ាន់ម៉ា​វិញ វា​នឹង​ក្លាយ​ជា​ការ​ប្រកួតដ៏​ពិបាក​សម្រាប់​ក្រុម​ទាំងពីរ​ខណៈ​ដែល​ពួក​គេ​ហត់​ខ្លាំង​ក្នុង​ការ​លេង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​នេះ។ ខ្ញុំ​ជឿជាក់​ថា U22កម្ពុជា​នឹងលេងដោយ​បង្ហាញភាព​ជា​អ្នក​ចុះ​ចាញ់​នោះ​ទេ។ កីឡាករ​នឹង​លេង​ខ្លាំង​ដើម្បី​អ្នក​គាំទ្រ​ដែល​កំពុង​រំពឹង​ទុក។ រង់ចាំ​មើលថា​តើ​ U22កម្ពុជា​បង្ហាញទម្រង់​លេង​បែបណាដើម្បី​យក​មេដាយសំរឹទ្ធិជាមួយ U22មីយ៉ាន់ម៉ា”៕

 

 

 

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628