ប្រដាល់

អបអរសាទរ! ទីបំផុត ទីម័រខាងកើត ទទួលបានមេដាយទី១របស់ខ្លួន ក្នុង SEA Games ឆ្នាំនេះ

ព្រឹត្តិការណ៍កីឡាចម្រុះតំបន់អាស៊ីអាគ្នេយ៍ SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន បានចាប់ដំណើរការអស់រយៈពេល២សប្តាហ៍មកហើយ ទីបំផុតអត្តពលិកជម្រើសជាតិទីម័រខាងកើត អាចរកបានមេដាយលើកដំបូងរបស់ពួកគេបានហើយ។

លើប្រភេទកីឡាប្រដាល់ ក្នុងវិញ្ញាសារ flyweight (ទម្ងន់៥២គីឡូ) កីឡាករទីម័រខាងកើតឈ្មោះ Jose Barretto Quintas Da Silva បានទទួលចំណាត់ថ្នាក់លេខរៀងទី៣ ពោលគឺទទួលបានមេដាយសំរឹទ្ធ នាមុននេះបន្តិច ក្រោយពីឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតចាញ់កីឡាករជនជាតិថៃ Ammarit Yaodam ។ ចំពោះមេដាយនេះ គឺជាមេដាយទី១ សម្រាប់ប្រទេសទីម័រខាងកើត ដែលកំពុងឈរបាតតារាងនៃតារាងចំណាត់ថ្នាក់មេដាយសរុប ខណៈម្ចាស់ផ្ទះហ្វីលីពីន កំពុងឈរកំពូលតារាងរកបានមេដាយសរុបដល់ទៅ ២៧៦ ទៅហើយ បើគិតត្រឹមថ្ងៃទី០៨ នេះវេលាម៉ោង ៦ៈ៣០នាទីយប់៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628