បាល់ទាត់

ក្តៅៗ រុស្សី ត្រូវបានដកសិទ្ធិមិនឲ្យចូលរួម World Cup ២០២២ នៅកាតា និងអូឡាំពិក ២០២០ នៅជប៉ុន

ប្រទេសរុស្សី ត្រូវបានដាក់ពិន័យរយៈពេល៤ឆ្នាំមិនឲ្យបញ្ចូនក្រុមជម្រើសជាតិពួកគេចូលរួមក្នុងព្រឹត្តិការណ៍នានា ដែលបង្កើតឡើងជាផ្លុវការជុំវិញពិភពលោកឡើយ នេះយោងទៅតាមលក្ខខណ្ឌពិន័យរបស់ទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក (Wada) ។

តាមការដាក់ពិន័យនេះ មិនត្រឹមតែចំពោះប្រភេទកីឡាបាល់ទាត់នោះទេ សូម្បីកីឡាផ្សេងៗដទៃទៀត ក៏មិនត្រូវបានអនុញ្ញាតិឲ្យអត្តពលិករុស្សីទៅចូលរួមនោះដែរ ខណៈព្រឹត្តិការណ៍ដែលសំខាន់ៗ បំផុតត្រូវបានចាប់អារម្មណ៍នោះគឺ ការចូលមកដល់នៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ រៀបចំឡើងនៅប្រទេសជប៉ុន និងការចូលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

យោងតាម Wada បានចេញសេចក្តីសម្រេចនាមុននេះបន្តិច ក្រោយការប្រជុំនាប្រទេសស្វីស ខណៈរឿងក្តីទាំងនេះត្រូវបានស៊ើបអង្កេតតាំងពីខែមករា ដើមឆ្នាំ២០១៩ មកម្ល៉េះ។ ទោះយ៉ាងណាក្តី! Wada ក៏បានផ្តល់សិទ្ធិឲ្យគណៈកម្មការអូឡាំពិករុស្សី អាចដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់តុលាការកីឡាអន្តរជាតិ (CAS) ក្នុងរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះតទៅ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628