បាល់ទាត់

ដឹកនាំមួយឆ្នាំជួយបារ៉ែនលើកពាន២ តែគ្រូ​បង្វឹកគិតថានេះគ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ

ក្រុមជម្រើសបារ៉ែន ក្នុងឆ្នាំ២០១៩ នេះអាចចាត់ទុកជាឆ្នាំដល់ជោគជ័យខ្លាំងក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសតំបន់មជ្ឈឹមបូព៌ាមួយនេះ ក្រោយពីគ្រងជើងឯកពានរង្វាន់ថ្នាក់តំបន់ដល់ទៅ២ និងកំពុងធ្វើបានល្អក្នុងការប្រកួតជម្រុះទៅ FIFA World Cup ផងដែរ។

រំលឹកមកវិញបន្តិចកាលពីដើមឆ្នាំ លោក Helio Sousa ត្រូវបានតែងតាំងជាគ្រូបង្គោលជម្រើសបារ៉ែន ខណៈយុទ្ធនាការដំបូងរបស់គាត់គឺបានជួយឲ្យជម្រើសជាតិនេះស្គាល់ជាតិពានរង្វាន់ WAFF Championship (ពានរង្វាន់ប្រចាំតំបន់អាស៊ីអាខាងលិច) ដែលមានតម្លៃស្មើរនឹង AFF Suzuki Cup នៅតំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ខណៈមករយៈប៉ុន្មានថ្ងៃមុននេះ ក៏បានជួយឲ្យជម្រើសជាតិបារ៉ែនលើកពានរង្វាន់មួយទៀតជាប្រវត្តិសាស្ត្រដែលនោះគឺពាន Arabian Golf Cup (ពានរង្វាន់ប្រចាំឧបទ្វីបអារ៉ាប់) ថែមមួយទៀត។

បានសមិទ្ធផលចារ្យឈ្មោះក្នុងប្រវត្តិសាស្ត្របាល់ទាត់បារ៉ែនយ៉ាងនេះក្តី បុរសជនជាតិព័រទុយហ្គាល់វ័យ៥០ឆ្នាំខាងលើបានលើកឡើងថា៖

៉ វាគឺជាសមិទ្ធផលដ៏ល្អសម្រាប់ពួកយើង ហើយវាទទួលបានមកពីការខិតខំប្រឹងប្រែងរបស់កីឡាករគ្រប់រូប។ ពួកគេមានជំនឿចិត្តខ្ពស់ ទើបទទួលបានសមិទ្ធផលនេះ។ ពួកយើងគឺទទួលបានពានរង្វាន់ដល់ទៅ២ ក្នុងរយៈពេល១ឆ្នាំ ប៉ុន្តែនេះគឺជាការចាប់ផ្តើម ហើយពួកយើងនៅមានកិច្ចការជាច្រើនទៀតបន្តធ្វើរួមគ្នា ជាពិសេសគឺការប្រកួតជម្រុះទៅកាន់ World Cup និង Asian Cup ។  ៉ 

បើក្រឡេកមកមើលការប្រកួតឆ្ពោះទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ វិញបច្ចុប្បន្ន បារ៉ែន កំពុងឈរលេខរៀងទី២ នៃពូល C នៅក្រោមតែអឺរ៉ាក់ ប៉ុណ្ណោះ និងកំពុងឈរពីលើអឺរ៉ង់ ហុងកុង និងកម្ពុជា ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628