បាល់ទាត់

Solsjkaer និយាយសារជាថ្មីថា Rashford ពេលនេះគឺប្រដូចបានទៅនឹង Ronaldo

លោក Ole Gunnar Solsjkaer បានលើកសរសើរកូនសិស្សចំៗ ទៅលើ Marcus Rashford ថាមានសមត្ថភាពគឺដូចទៅនឹងម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Cristiano Ronaldo 

ក្រោយពីក្លាយតួឯកសំខាន់ ដែលអាចរកបាន១៣គ្រាប់ ក្នុងការបង្ហាញ១៤លើកចុងក្រោយឲ្យ Manchester United អ្នកចាត់ការទូទៅលោក Ole Gunnar Solsjkaer បានសរសើរមិនដាច់ពីមាត់ និងបានលើកឡើងក្នុងន័យប្រៀបធៀបដូចខាងក្រោមនេះៈ

៉ បច្ចុប្បន្ននេះយើងគឺអាចងាយស្រួលមែនទែន ក្នុងការប្រៀបធៀបរវាងពីរនាក់គេ (Ronaldo និង Rashford) ។ ទាំងសមត្ថភាព បច្ចេកទេស រូបរាងកាយ អត្តចារឹក… ។ ហើយខ្ញុំគិតថា Rashford នឹងមានឳកាសក្លាយជាកីឡាករលំដាប់ពិភពលោក។  ៉ 

គួរឲ្យចាប់អារម្មណ៍នោះគឺ គិតតែក្នុងរដូវកាល២០១៩/២០២០ មកត្រឹមពេលនេះ Marcus Rashford បានរកគ្រាប់បាល់សរុប១៣ ក្នុងការបង្ហាញខ្លួនតែ២១លើកប៉ុណ្ណោះ ខណៈចំនួននេះស្មើរនឹងចំនួនគ្រាប់បាល់ដែលរូបគេរកបានកាលពីរដូវកាលមុនពេញមួយរដូវកាល និងបានបង្ហាញខ្លួនសរុបដល់ទៅ៤៧លើកឯណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628