កីឡាផ្សេងទៀត

ស៊ីហ្គេមៈ ថ្ងៃបញ្ចប់ វៀតណាម ប្រមូលមេដាយមាស១៩គ្រឿងថែមទៀត មកឈរលេខ២នៃតារាងមេដាយសរុប

ព្រឹត្តិការណ៍កីឡាចម្រុះអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន បានបិទបញ្ចប់សព្វគ្រប់វិញ្ញាសារកាលពីម្សិលមិញនេះហើយ ខណៈនៅរងចាំថ្ងៃពិធីបិទនាថ្ងៃស្អែកចុងក្រោយប៉ុណ្ណោះ។

សម្រាប់តារាងមេដាយសរុប គឺម្ចាស់ផ្ទះហ្វីលីពីន បានឈរកំពូលតារាងដាច់តាំងពីថ្ងៃដំបូងមកម្ល៉េះ ដោយមានមេដាយសរុប៣៨៥គ្រឿង ក្នុងនោះមេដាយមាស១៤៩គ្រឿង លើសគេឯង។

តែអ្វីគួរចាប់អារម្មណ៍នោះគឺ កាលពីម្សិលមិញដែលជាថ្ងៃបិទវិញ្ញាសារគ្រប់ប្រភេទកីឡា ក្រុមអត្តពលិករបស់ប្រទេសវៀតណាម បានដណ្តើមមេដាយមាសដល់ទៅ១៩គ្រឿងបន្ថែមទៀត ដែលជាចំនួនជួយឲ្យពួកគេឈរលេខរៀងទី២ នៃតារាងមេដាយសរុប ពោលគឺមានមេដាយសរុបតែ២៨៥គ្រឿង ប៉ុន្តែមានមេដាយមាសសរុប៩៦គ្រឿង ខណៈថៃនៅលេខរៀងទី៣ មានមេដាយសរុបលើសដល់ទៅ៣១៦គ្រឿង តែមានមេដាយមាសតែ៩២គ្រឿងប៉ុណ្ណោះ។

ចំណែកកម្ពុជា ស្ថិតនៅលេខរៀងទី៩ ដោយមានមេដាយសរុប៤៦គ្រឿង ក្នុងនោះមានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦គ្រឿង។

ខាងក្រោមនេះជាបញ្ជីដែលក្រុមអត្តពលិកវៀតណាមទទួលបានមេដាយមាសទាំង១៩គ្រឿងក្នុងថ្ងៃបិទបញ្ចប់វិញ្ញាសារៈ

Men’s 10 km Open Water Swimming
Women’s 5000m
Women’s 400m
Women’s 3000m Steeplechase
Men’s 3000m Steeplechase
Women’s 4x400m Relay
Men’s 4x400m Relay
Men’s Football
Beach Handball
Men’s Kickboxing 51kg full contact
Men’s Kickboxing 57kg full contact
Men’s Freestyle Wrestling 125 kg
Men’s Freestyle Wrestling 65 kg
Men’s Freestyle Wrestling 61 kg
Women’s Freestyle Wrestling 55 kg
Table Tennis Men’s Doubles
Men’s Freestyle Wrestling 70 kg
Men’s Freestyle Wrestling 57 kg
Women’s Wrestling 62 kg 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628