បាល់ទាត់

នាំU22វៀតណាម​ឈ្នះ​មេដាយមាស​ SEA Games មិន​ដល់​៤៨​ម៉ោង​ លោក Park បង្ហាញឈ្មោះ​កីឡាករU22ត្រៀម​AFC U23 នៅ​ថៃ

ក្រុមជម្រើស​ជាតិ​ U22វៀតណាម​បាន​យក​ឈ្នះ​ក្រុម U22ឥណ្ឌូនេស៊ីក្នុង​វគ្គផ្ដាច់​ព្រ័ត្រ​ព្រឹត្តិការណ៍​ SEA Games 2019 ហើយ​ពេល​មក​ដល់​វៀតណាម​ភ្លាមៗ គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូងលោក Park Hang-Seo បាន​បន្ត​មមាញឹក​ធ្វើ​ការ​ជ្រើសរើស​កីឡាករ​ឈុត​U23 ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់និង​ត្រៀម​សម្រាប់​ពាន AFC U23 នៅ​ថៃ។
ក្រុម U23វៀតណាម​នេះ​នឹងធ្វើ​ដំណើរទៅ​បោះ​ជុំរុំហ្វឹកហាត់​នៅ​ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃ​ទី​១៣ខែ​ធ្នូ​តែ​ម្ដង។ កីឡាករ Nguyen Dinh Trong ដែល​ជា​តួរសំខាន់ក្នុង​ SEA Games លើក​ទី​៣០​នឹង​មាន​ឈ្មោះ​ក្នុង​ឈុត U23ដដែល។ ពាន​រង្វាន់ AFC U23 Championship 2020 នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី០៨ដល់​២៦​ខែ​មករា ខណៈ​វៀតណាម​ស្ថិត​ក្នុង​ពូល D ជាមួយហ្សកដានី កូរ៉េខាងជើង និង​អារ៉ាប់រួម។ គោលបំណងរបស់​ U23វៀតណាម​គឺ​បាន​កៅអី​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ Olympic Tokyo 2020 ក្នុង​ប្រទេសជប៉ុន។
Image result for park hang seo
ខាងក្រោមជាបញ្ជី​ឈ្មោះកីឡាករ​ទាំងអស់៖

Goalkeepers : Nguyen Van Toan (Hai Phong), Bui Tien Dung (Hanoi FC), Y Eli Ni (Dak Lak)

Defenders : Le Ngoc Bao (Pho Hien), Nguyen Van Hanh (Hai Phong), Dinh Trong, Nguyen Thanh Chung (Hanoi FC), Ho Tan Tai (B. Binh Duong), Huynh Tan Sinh (Quang Nam), Do Thanh Thinh (SHB Da Nang), Nguyen Duc Chien (Viettel), Dung Quang Nho (HAGL), Bui Tien Dung (SHB Da Nang).

Midfielders : Nguyen Trong Hung (Thanh Hoa), Nguyen Trong Long (Pho Hien), Martin Lo (Pho Hien), Tran Bao Toan (Hoang Anh Gia Lai), Phan Thanh Hau, Thanh Son, Trieu Viet Hung (Hoang Anh Gia Lai) ), Nguyen Hong Son (Quang Nam), Nguyen Quang Hai, Truong Van Thai Quy (Hanoi FC), Hoang Duc and Trong Dai (Viettel).

Forwards : Nham Manh Dung (Viettel), Ha Duc Chinh (SHB Da Nang), Nguyen Tien Linh (B. Binh Duong).

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628