បាល់ទាត់

រកឃើញគូប្រជែងរបស់ Liverpool នៅ FIFA Club World Cup គឺក្លឹបមកពីមុិកសុិក

ប្រិយមិត្តបានជ្រាបរួចមកហើយ ហង្សក្រហម Liverpool ដែលតំណាងឲ្យជើងឯកប្រចាំទ្វីបអឺរ៉ុប នឹងត្រូវចូលរួមព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០១៩ ដោយខណៈពេលនេះបានរកឃើញគូប្រជែងដែលត្រូប៉ះគ្នានោះគឺ មកពីតំណាងទ្វីបអាមេរិកខាងជើង ពោលគឺក្លឹប CF Monterrey ។

ក្លឹប CF Monterrey គឺជាជើងឯកពានរង្វាន់ CONCACAF Champions League រដូវកាល២០១៩ បានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួប Liverpool (ម្ចាស់ជើងឯក UEFA Champions League ២០១៨/២០១៩) ក្រោយពីបានផ្ទួលក្លឹបម្ចាស់ផ្ទះ Al-Sadd (ប្រទេសកាតា) ដោយលទ្ធផល ៣ទល់២ ។

ខណៈក្លឹបមុិកសុិកនេះក៏មានឈ្មោះរងចាំនៅជុំទី២ ស្រាប់ប៉ុណ្ណោះ ចំណែកម្ចាស់ផ្ទះក្លឹបដែលដឹកនាំដោយអតីតវីរៈបុរស FC Barcelona លោក Xavi បានយកឈ្នះលើក្លឹប Hienghene Sport (តំណាងទ្វីបអូសេអានី) ក្នុងលទ្ធផល៣ទល់១ ផងដែរ មុនឡើងមកធ្លាក់ក្រោមថ្វីជើង CF Monterrey ។

ដូច្នេះ Liverpool នឹងត្រូវប៉ះ CF Monterrey នៅថ្ងៃទី១៨ ខាងមុខនេះ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628