បាល់ទាត់

Solsjkaer ទទួលកញ្ចប់លុយ២៥០លានផោនពី Man Utd សម្រាប់នាំចូលកីឡាករ ខែមករានេះ

ថ្នាក់ដឹកនាំក្លឹបបិសាចក្រហម Manchester United បានសម្រេចអនុម័តទម្លាក់កញ្ចប់លុយចំនួន២៥០លានផោន ផ្តល់ដល់លោក Old Gunnar Solsjkaer សម្រាប់ត្រៀមនាំចូលកីឡាករថ្មីមកពង្រឹងក្រុម ក្នុងរដូវកាលដោះដូរកីឡាករខែមករាខាងមុខនេះ។

ខណៈដែលស្ថានភាពរបស់ក្លឹបម្ចាស់កីឡដ្ឋាន Old Trafford ក្នុងរដូវកាល២០១៩/២០២០ នេះហាក់ដូចជាពុំសូវទទួលបានផលវិជ្ជមាន ស្របពេលដែលទីផ្សារដោះដូរកីឡាករក៏ជិតចូលមកដល់ ពោលគឺសល់តែកន្លះខែទៀតប៉ុណ្ណោះ ពេលនេះក្រុមប្រឹក្សាក្លឹបក៏បានសម្រេចទម្លាក់កញ្ចប់លុយដល់អ្នកចាត់ការទូទៅ ដើម្បីត្រៀមពិចារណានាំចូលកីឡាករតាមការគួរ។

ក្នុងនោះផងដែរបើតាមប្រភពពី The Sun បង្ហាញថា ទឹកលុយសម្រាប់លោក Old Gunnar Solsjkaer អាចនឹងកើនឡើងលើសពីចំនួន២៥០លានផោន ប្រសិនបើរូបគាត់ធ្វើការផ្ទេរកីឡាករខ្លះចេញ ដូច្នេះលុយដែលទទួលបាននោះនឹងបង្វិលចូលកញ្ចប់លុយទិញកីឡាករថ្មីផងដែរ។

យ៉ាងណាក្តី! តាមការបញ្ជាក់ពីអ្នកចាត់ការទូទៅជនជាតិន័វេសខាងលើ ក៏បានបង្ហើបឲ្យដឹងថា រូបលោកបានកត់ឈ្មោះកីឡាករនាំចូល២ទៅ៣រូបរួចទៅហើយផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628