បាល់ទាត់

Haaland ផ្ដល់​ក្ដី​សង្ឃឹមឲ្យ Manchester United

Erling Braut Haaland ត្រូវបាន​គេ​រាយការណ៍ថា​បាន​និយាយប្រាប់​គ្រូ​បង្វឹក​ Manchester United លោក Ole Gunnar Solsskjaer ថា​គាត់​ចង់​ចុះកុងត្រាជាមយយបិសាចក្រហម។

Image result for Erling Braut Haaland

ខ្សែប្រយុទ្ធវ័យក្មេងរបស់​ក្លិប Red Bull Salzburg មានតម្លៃ៨០លាន​អឺរ៉ូ​ហើយ​ក្លិប​ធំៗ​មួយចំនួន​បាន​អន្ទង​រូប​គេ​ទៅ​លេង​ស្ទើរតែ​ពេញ​ទ្វីប​អឺរ៉ុប​ទៅ​ហើយ​ខណៈ​ក្លិបដែល​ចូលខ្លួនមក​ក្រោយ​គេ​មាន Borussia Dortmund និង Juventus. ។​បើ​តាម​របាយការណ៍របស់​កាសែត The Mirror, ទ្រនំថ្មី​របស់ Haalandគឺ​ចង់​ចុះកុងត្រាក្នុង​ខែ​មករា​នេះមក Old Trafford អតីត​គ្រូ​បង្វឹកដឹង​ចិត្តរបស់​ខ្លួន​ដឹកនាំ​នៅ​ទី​នោះ​ស្រាប់។

Haaland បាន​ទៅ​ទស្សនាក្លិប Dortmund និង Red Bull Leipzig កាល​ពី​សប្ដាហ៍​មុនខណៈ​ការ​ទៅ​នោះ​ដែរ រូប​គេ​បាន​ចូល​មើល​ទីលាន​ហ្វឹកហាត់ កីឡដ្ឋាន បន្ទាប់នានារបស់​ក្លិបទៀត​ផង។ ប៉ុន្តែ​កាសែត​អង់គ្លេស​ដដែល​បញ្ជាក់​ថា Haaland បាន​មក​ទស្សនា​ទីលាន​ហ្វឹកហាត់​ Carrington របស់​បិសាចក្រហមមុន​រួច​ទៅ​ហើយ។ មានរបាយការណ៍​ចុះផ្សាយ​ក្នុង​តំបន់​អឺរ៉ុប​ជា​ច្រើន​ក្នុង​ចុងសប្ដាហ៍​នេះបាន​បញ្ជាក់​ថាលោក Solskjaer បាន​ជិះយន្តហោះទៅ​កាន់​ទីក្រុង Salzburg ដើម្បី​ទៅ​ជួប Haaland និង​អ្នក​តំណាង់​របស់​កីឡាករ។ហើយ​ពេល​នេះការ​ដេញ​ថ្លៃលើ​តម្លៃ​ខ្លួន កីឡាករ​សញ្ជាតិ​ន័រវេសរួច​ទៅ​ហើយ។

តែ​អ្វី​ជាឧបសគ្គគឺ ក្លិប Liepzing ដែល​ស្ថិត​ក្នុង​ការ​ឧបត្ថម្ភធំរបស់​ក្រុមហ៊ុន Red Bull គឺ​ជាដៃគូជិតស្និទជាមួយ Salzburg ហើយ​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លិបក្នុង​ក្របខណ្ឌ Bundesliga មួយ​នេះ​ក៏​អាច​ទៅ​រួច​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628