បាល់ទាត់

Klopp ថាឈប់អបអរសាទរពេលកីឡាករទាត់ចូលទៀតហើយ លុះត្រាតែបញ្ជាក់ពី VAR រួចសិន

ក្លឹបហង្សក្រហម Liverpool កាលពីយប់មិញបានយកឈ្នះលើក្លឹប Watford ក្នុងលទ្ធផល២ទល់០ បន្តកាន់កាប់កំពូលតារាងលីគកំពូលអង់គ្លេស ស្របពេលដែលក្នុងនោះក៏មានការរកគ្រាប់បាល់បញ្ចូលទីដោយការតែតពីសំណាក់ខ្សែប្រយុទ្ធ Sadio Mane ផងដែរ តែត្រូវអាជ្ញាកាត់សេចក្តីមិនឲ្យចូល ក្រោយឆ្លងកាត់ការត្រួតពិនិត្យ VAR រួចរាល់។

នៅក្នុងវគ្គទី២ កីឡាករ Xherdan Shaqiri បានអូសបាល់ និងបោះចូលពីស្លាបខាងឆ្វេងមកដល់ក្បាលរបស់កីឡាករ Sadio Mane ខណៈដំបូងត្រូវបានសម្រេចឲ្យចូល ប៉ុន្តែបន្តិចក្រោយមកក្រោយការអង្កេតសារជាថ្មីក្នុងប្រព័ន្ធជំនួយអាជ្ញាកណ្តាល (VAR) ទើបអាជ្ញាកាត់សេចក្តីលើទីលានសម្រេចលុបចោលគ្រាប់នោះវិញ។

ពាក់ព័ន្ធនឹងករណីនេះអ្នកចាត់ការទូទៅលោក Jurgen Klopp បានលើកឡើងថាៈ

៉ ខ្ញុំនិយាយតាមត្រង់! ខ្ញុំមិនគិតថាវាគឺជាគ្រាប់ Off-side នោះទេ។ ខ្ញុំគួរតែឈប់អបអរសាទរពេលកីឡាកររបស់ខ្ញុំទាត់បញ្ចូលទីដៃគូនាពេលក្រោយៗ ដោយត្រូវរង់ចាំទាល់តែអ្នកគ្រប់គ្នាថាការទាត់នោះចូល។  ៉ 

យ៉ាងណាក្តី! Liverpool ពេលនេះកំពុងស្ថិតនៅកំពូលតារាងដាច់ដល់ទៅ១០ពិន្ទុពីតំណែងលេខ២ នោះគឺ Leicester City ក្រោយពីភ្លាត់ស្មើរ ១ទល់១ នឹង Norwich City ក្នុងកីឡដ្ឋានខ្លួនឯងកាលពីយប់មិញផងដែរនោះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628