បាល់ទាត់

អតីតខ្សែប្រយុទ្ធ Liverpool ម្នាក់​កំពុងធ្វើតេស្តិ៍សមត្ថភាព​នៅក្លិប Ho Chi Minh City FC

អតីតខ្សែប្រយុទ្ធក្លិប Liverpool FC កីឡាករ David N’Gog ត្រូវបាន​កាសែតវៀតណាម​ព្រោងព្រាតរាយការណ៍ថា កំពុង​ហ្វឹកហាត់សាកល្បងសមត្ថភាព​នោក្លិប​វៀតណាម HCM City FC។

ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ធ្លាប់​លេង​នៅ Liverpool ចាប់​ពី​ឆ្នាំ​២០០៨​ដល់​២០១១​ស្ថិតក្នុងចំណោម​កីឡាករមាន​សមត្ថភាព​ល្អ​គួរសម២​ទៅ​៣​នាក់​ផ្សេង​ទៀតកំពុង​ស្វែង​រកក្លិបថ្មី​លេង​នៅ​រដូវ​កាល​២០២០ខាងមុខក្នុងតំបន់​អាស៊ី។ ក្រៅ​ពីក្រុមហង្សក្រហម កីឡាករ​រូបនេះក៏​ធ្លាប់​ចាប់​អាជីព​នៅ​ក្លិប​កំពូល​របស់បារាំង Paris Saint-Germain និង​ក្លិប Bolton Wanderers។

បើ​និយាយ​អំពី​ការ​បង្ហាញខ្លួន​ក្នុង​ជម្រើស​ជាតិ​បារាំងវ័យ ថ្វី​ត្បិតមិនបាន​បង្ហាញ​ក្នុង​ឈុត​ធំ​តែ​រូប​គេ​ធ្លាប់​លេង​ក្នុង​ឈុត U16, U17, U18, និង U21ជម្រើស​ជាតិ​បារាំង​ផង​ដែរ។ មុន​ពេល​ធ្វើដំណើរមក​ប្រទេស​វៀតណាម​រូប​គេ​ចំណាយ​ពេល​លេង​នៅ​ក្លិប Budapest Honved FC ក្នុងប្រទេស​ហុងគ្រី​ប៉ុន្តែ​បាន​ក្លាយ​ជា​កីឡាករ​លើសតម្រូវការ។

ប្រសិនបើ​រូប​គេ​ចុះកុងត្រា​ជាមួយក្លិប​ជើងឯករងលីគ​កំពូល​វៀតណាម​មួយ​នេះ N’Gog នឹង​មានឱកាស​លេង​ពាន​ទាំង​ក្នុង​ស្រុក​និង​ពាន AFC Champions League ដែល​ក្លិប​មួយនេះ​មាន​កៅអី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួន៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628