ប្រដាល់

កីឡាករត់លឿនបំផុត​របស់ Man Utd ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ហើយ​មិនមែន Rashford ឬ ​James នោះ​ទេ

Marcus Rashford បាន​ក្លាយ​ជា​កីឡាករ​តែ​ងតែប្រើសប្រាស់ល្បឿនលឿន​ដើម្បី​អូសបាល់ទៅស៊ុត​ហើយ​ស្ទើ​តែ​គ្រប់​ប្រកួត​ដែល​រូប​គេ​ចូល​លេងគឺ​គេ​ដឹង​ថា​ប្រើប្រាស់ល្បឿនលឿនជាង​គេ ប៉ុន្តែ​កីឡាករ​ដែល​រត់​លឿន​ជាង​គេបំផុត​របស់​ក្លិប​មិន​មែន​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ​ទេ។

ខ្សែ​បម្រើ​កណ្ដាល Fred បាន​ប្រើល្បឿន ៣៧.២៩​គីឡូម៉ែត្រក្នុង​មួយម៉ោង​អំឡុង​ការប្រកួត​ដែល​បិសាចក្រហម​ Manchester United ស្មើ​ជាមួយ​ Everton ១​ទល់​១​នេះ​បើ​តាម​ប្រភពស្រាវជ្រាវស្ថិតិដ៏​ល្បី Opta បង្ហាញ។​ល្បឿន​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជាកីឡាករ​រត់លឿនជាង​គេបំផុត​ក្នុង​ពាន​រង្វាន់ Premier League រដូវ​កាល​នេះ។

Rashford គឺ​ជា​កីឡាករ​ដែល​ឈរ​លេខ​២​ក្នុង​នាម​ជា​កីឡាករ​ត់លឿន​ជាង​គេបំផុតដោយ​ប្រើ​ថេរវេលា ៣៦.៣២​គីឡូម៉ែត្រក្នុងមួយម៉ោងឋ​ពេល​ដែល​រូប​គេ​រត់​ក្នុង​ជំនួប​ជាមួយ Crystal Palace។ ជា​សរុប​កីឡាំករ​វ័យ​២២ឆ្នាំ​មាន​ល្បឿ​ន​លឿន​ជាង​គេ​លើ​ទីលាន​ដល់​ទី​៧​ដង​ម្នាក់​ឯងក្នុង​ចំណោម​កីឡាករ​រត់លឿនបំផុត​១៨នាក់ផ្សេង​ទៀត។

ខាង​ក្រោម​ជា​កីឡាកររត់លឿនជាង​គេ បន្តបន្ទាប់ដោត​គិតលើ​ការ​ប្រកួត​ជាមួយក្លិបនានា៖

Chelsea = James (33.52)

Wolverhampton Wanderers = Rashford (33.33)

Crystal Palace = Rashford (36.32)

Southampton = James (34.24)

Leicester City = James (35.04)

West Ham United = James (33.81)

Arsenal = Rashford (35.53)

Newcastle United = James (34.09)

Liverpool = Rashford (33.39)

Norwich City = Rashford (33.70)

Bournemouth = Rashford (33.67)

Brighton & Hove Albion = Rashford (36.15)

Sheffield United = James (35.70)

Aston Villa = James (35.08)

Tottenham Hotspur = Rashford (34.39)

Manchester City = Lingard (34.43)

Everton = Fred (37.29)

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628