បាល់ទាត់

សង្ឃឹមប៉ុន្មាន​ភាគរយ? Ma Utd ចង់​បាន​ Christian Eriksen ដោយ​មិន​ចំណាយ​លុយមួយកាក់មួយសេន

ក្រុមបិសាចក្រហម​នៅ​តែ​បន្ត​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើកំពូល​បញ្ជូនបាល់ Christian Eriksen ដែល​នឹង​អស់​កុងត្រាពេល​ចប់​រដូវ​កាល​នេះ​ហើយ​បើ​តាម​កាសែត​អង់គ្លេស The Telegraph គោលបំណងរបស់ Manchester United គឺ​ពិត​ណាស់​!​ចង់​បាន​កីឡាករ​ម្នាក់​នេះ​ដោយ​មិន​ចំណាយលុយ​មួយកាក់មួយសេន​ឡើយ។

ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​រូប​គេ​នឹង​មិនបន្ត​កុងត្រាជាមួយ Tottenham នោះ​ទេ​ទោះ​បី​ជា​រូប​គេស្ថិត​ក្នុង​គម្រោងប្រើ​ប្រាស់របស់​លោក Jose Mourinho ។ កាល​ពី​យប់ម្សិលមិញ​រូប​គេ​ស៊ុត​ហ្វ្រីឃីគ​ជួយឲ្យ​ Spurs រក្សា​បាន​មួយ​ពិន្ទុ​ពី​ក្រុម Norwich City។ Juventus ដែល​គេ​ដឹង​ថា​ជា​បណ្ឌិតខាងទិញ​កីឡាករ​អស់​កុងត្រា​( Free Transfers) មាន​ចំណាប់​អារម្មណ៍​លើ​កីឡាករ​ជម្រើស​ជាតិ​ដាណឺម៉ាកម្នាក់​នេះដូចគ្នា។ Inter Milan ក៏​សំឡឹងឃើញ​កីឡាករ​ម្នាក់​ផង​ដរ។

Eriksen គឺ​ជា​ជម្រើស​ខ្សែ​បម្រើ​ទិញ​ចូលទី​មួយ​របស់​Manchester United ខណៈ​ជម្រើស​ទី​២​គឺ ខ្សែ​បម្រើ Jack Grealish របស់​ក្រុម Aston Villa។​តើ​បិសាចក្រហម​នឹង​ទិញ​បាន​កីឡាករ​រូប​ណាក្នុង​ចំណោម​២​នាក់​នេះ?

១-​Christian Eriksen

២-​Jack Grealish

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628