បាល់ទាត់

ក្រោយកម្ពុជាដកខ្លួន ពានអន្តរជាតិនៅបង់ក្លាដែស ពេលនេះចាប់ឆ្នោតបែងចែកពូលរួចរាល់

ព្រឹត្តិការណ៍ពានរង្វាន់មិត្តភាពអន្តរជាតិ ដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់បង់ក្លាដែសនោះគឺ Bangabandhu Cup ឆ្នាំ២០២០ បានធ្វើការចាប់ឆ្នោតបែងចែកពូលរួចរាល់មុននេះបន្តិច។

រំលឹកមកវិញបន្តិច! ដើមឡើយសហព័ន្ធបាល់ទាត់បង់ក្លាដែស ក៏បានផ្ញើរលិខិតអញ្ជើញសហព័ន្ធបាល់ទាត់កម្ពុជា ឲ្យបញ្ចូនក្រុមជម្រើសជាតិទៅចូលរួមផងដែរ ប៉ុន្តែខាងសហព័ន្ធបាល់ទាត់កម្ពុជា បានធ្វើការបដិសេធមិនចូលរួមដោយលើកហេតុផលទុកឳកាសឲ្យកីឡាករត្រៀមខ្លួនសម្រាប់លីគកំពូលកម្ពុជាឆ្នាំ២០២០ ខិតជិតមកដល់។

ដូច្នេះពានរង្វាន់ Bangabandhu Cup ឆ្នាំ២០២០ នេះមាន៦ប្រទេសចូលរួម និងបានធ្វើការចាប់ឆ្នោតបែងចែកពូលជា២ ដោយរួមមានពូល A ម្ចាស់ផ្ទះបង់ក្លាដែស ស្រីលង្ការ និងប៉ាឡេស្ថីន ខណៈពូល B រួមមាន ប៊ូរូនឌី សេកឆេល និងកោះម៉ូរីស។ ក្នុងពូលនីមួយៗ ចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងត្រូវឡើងបន្តដើម្បីលេងវគ្គខ្វែងប៉ះគ្នាបន្តទៅកៅអីវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតនឹងរៀបចំឡើងនៅទីក្រុង Dhaka រដ្ឋធានីនៃប្រទេសបង់ក្លាដែស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628