បាល់ទាត់

Jesse Lingard យក​លោក Mino Raiola​ មក​ធ្វើ​ជា​ភ្នាក់ងាររបស់ខ្លួន​ក្រោយ​ស្រពិចស្រពិលពីអនាគតជាមួយ Man Utd

Jesse Lingard ត្រូវបានគេរាយការណ៍ថានឹង​ចូល​រួម​ជាមួយ​ក្រុម​លោក Mino Raiola ប្រសិន​បើ​មាន​ករណី​ផ្ទេរណាមួយ​ក្រោយ​អនាគតរបស់​ខ្លួនស្រពិចស្រពិល​ជាមួយក្លិប​បិសាចក្រហម Manchester United។

បុរស​ម្នាក់​នេះ​គឺ​ជា​ភ្នាក់ងារ​ដែល​តំណាងឲ្យ​ខ្សែ​បម្រើ​ Paul Pogba ធ្លាប់​មាន​បញ្ហា​រាំរកូស​មិន​ត្រូវ​គ្នា​ជាមួយ​លោកថ្នាក់​ដឹកនាំ​បិសាចក្រហម​ខណៈ​ដែល​Man Utd តែ​តែងមាន​បញ្ហាមិន​ចេះ​ចប់​ឲ្យ​ក្លិប​ទាក់​ទង​ទិញ​កីឡាករ​ណាម្នាក់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់​បុរស​សញ្ជាតិ​អ៊ីតាលី​រូបនេះ។

Lingard មាន​ទំនាក់ទំនងធ្វើ​ការ​ផ្ទេរ​ចេញ​ពីក្លិប​ដែល​រស់​នៅ​តាំង​ពី​វ័យ​កុមារ​ហើយ​ដំណឹង​អំពី​ការ​ចាក​ចេញ​នេះ​រូប​គេមាន​ទំនាក់​ទំនងជាមួយក្លិប​នៅ​ក្រៅ​ប្រទេស។ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​រូប​គេ​មិន​ទាន់​បាន​រក​គ្រាប់បាល់​សូម្បីតែ​មួយ​គ្រាប់ ទោះ​បី​ត្រឹម​តែបញ្ជូនបាល់ក៏​ដោយក្នុង​ពាន​រង្វាន់ Premier League។ តាម​ប្រភព Daily Mail, លោក Raiola បាន​ចាប់​ផ្ដើមធ្វើ​ការ​ជាមួយ​ Lingard ដើម្បី​អាច​គ្រប់​គ្រង​ធ្វើ​ការផ្ទេរ​ចេញ​។

កាល​ពី​ថ្មី​ៗ​នេះមាន​របាយការណ៍ជា​ច្រើន​បាន​និយាយ​ថា United មាន​បំណង​ប្រើ​ប្រាស់​ Lingard ជា​កីឡាករ​បន្ថែម​ជាមួយ​និង​លុយ​មួយចំនួន​ដើម្បី​ទិញ​យកខ្សែ​បម្រើ James Maddison ពី​ក្លិប Leicester City។

លោក Raiola នេះ​មាន​ម្ដង​នោះ​ត្រូវ​បាន​លោក Sie Alex Ferguson ហៅ​ថា “s****bag”ហើយ​លោក​ក៏​ជា​ភ្នាក់ងារ​របស់​អតីត​កីឡាករ​បិសាចក្រហម Zlatan Ibrahimovic and Henrikh Mkhitaryan ផង​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628