បាល់ទាត់

Juventus សម្រេចលក់កីឡាករកូរ៉េខាងជើងឲ្យទៅក្លឹបកាតាមួយ ក្រោយពីទើបទិញបាន៣ខែ

ក្លឹបសេះបង្កង់ Juventus បានសម្រេចលក់ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងជើងរបស់ខ្លួន Han Kwang-Song ទៅកាន់ក្លឹបនៃលីកកំពូលកាតា Al-Duhail SC ក្រោយពីទើបតែទិញចូលបានប្រមាណ៣ខែ។

ជារួមទៅកាលពិតកីឡាករវ័យ២១ឆ្នាំខាងលើ ត្រូវបានក្លឹប Juventus ខ្ចីជើងពីក្លឹប Cagliari Calcio នៃក្របខណ្ឌ Serie A ដូចគ្នា ពីដំបូង តាំងពីខែកញ្ញា ដោយមានសពុលភាពនៃការខ្ចីនេះរយៈពេល២ឆ្នាំ ប៉ុន្តែក៏បានត្រឹមដាក់ឲ្យលេងនៅឈុត Juventus U23 (លេងក្របខណ្ឌលីគលំដាប់ទី៣ អ៊ីតាលី) ។ ក្នុងរយៈពេលប៉ុន្មានខែនេះ Han Kwang-Song បានបង្ហាញខ្លួនសរុប២០ដង រកបាន២គ្រាប់ និងបង្កើតឳកាសបញ្ចូនបាល់២លើកផងដែរ។

តែដើមឆ្នាំ២០២០ នេះក្លឹបជើងឯកលីគកំពូលអ៊ីតាលីខាងលើ បានសម្រេចចិត្តទិញផ្តាច់ ខណៈតម្លៃខ្លួនពុំទាន់ដឹងប្រាកដផង ក៏បន្តលក់ចេញភ្លាមៗ ឲ្យទៅកាន់ក្លឹបនៃលីគកំពូលកាតា Al-Duhail SC តែម្តង ជាមួយតម្លៃខ្លួនលក់ចេញនោះគឺ ៥លានអឺរ៉ូ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628