បាល់ទាត់

អតីតគ្រូរបស់ Cong Phuong ម្នាក់ពន្យល់មូលហេតុរូបគេមិនជោគជ័យនៅលីគប៊ែលហ្ស៊ិក

រំលឹកបន្តិចមកវិញខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong បានផ្ទេរទៅលេងឲ្យក្លឹប Sint-Truidense VV នៃក្របខណ្ឌលីគកំពូលប៊ែលហ្ស៊ិក កន្លះរដូវកាលក៏ត្រូវបានបញ្ចូនមកប្រទេសកំណើតវិញ។

កីឡាករជម្រើសជាតិវៀតណាមវ័យ២៤ឆ្នាំខាងលើ ត្រូវបានក្លឹបលីគកំពូលប៊ែលហ្ស៊ិកខាងលើទទួលយកទៅក្នុងនាមជាកីឡាករខ្ចីជើងតាំងពីខែកក្កដា ឆ្នាំ២០១៩ តែមកត្រឹមចុងឆ្នាំក៏បានបញ្ចូនឲ្យមកចូលរួមជាមួយក្លឹប Ho Chi Minh City នៅប្រទេសកំណើតរបស់គេវិញ។ ការចាកចេញត្រឡប់វិញនេះ គឺដោយសាររូបគេមិនទទួលបានឳកាសបង្ហាញខ្លួនលើទីលានឡើយ ពោលរយៈពេលជិតកន្លះឆ្នាំមកនេះបង្ហាញខ្លួនបានតែ១លើកគត់។

លោក Nicky Hayen គ្រូជំនួយរបស់ក្លឹប Sint-Truidense VV ផ្ទាល់ បានពន្យល់មូលហេតុដែលក្លឹបសម្រេចបញ្ចូន Nguyen Cong Phuong ត្រឡប់មកវិញថាៈ

៉ នៅទីនេះ (ក្លឹប Sint-Truidense VV) រូបគេមិនសក្តិសមជាមួយទម្រង់លេង ៥-៤-១ នោះឡើយ។ ខ្ញុំមិនមានន័យថារូបគេលេងមិនកើតនោះទេ ប៉ុន្តែនេះគឺជាទម្រង់លេងមួយជាក់លាក់។ នៅទីនេះ (លីគកំពូលប៊ែលហ្ស៊ិក) គឺមិនមែនជាកន្លែងងាយស្រួលសម្រាប់កីឡាករគ្រប់រូបនោះទេ។ ការលេងបាល់ទាត់នៅទីនេះ តម្រូវឲ្យកីឡាករគ្រប់រូបត្រូវមានសកម្មភាពប្រកួតប្រជែងខ្លាំងនៅលើទីលាន។  ៉ 

គួរឲ្យដឹងថា ក្នុងរដូវកាលថ្មី២០២០ ខាងមុខ Nguyen Cong Phuong នឹងក្លាយខ្លួនជាកីឡាកររបស់ក្លឹប Ho Chi Minh City តែក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹបដើម Hoang Anh Gia Lai ដដែល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628