បាល់ទាត់

AFC U23: គ្រូថៃ ថាត្រៀមខ្លួនរួចរាល់ ក្នុងការប្រកួតបើកឆាកថ្ងៃស្អែកនេះទល់បារ៉ែន

ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ២០២០ នឹងឈានចូលមកដល់ចាប់ពីស្អែកនេះតទៅ ខណៈការប្រកួតបើកឆាក លោក Akira Nishino គ្រូជម្រើសជាតិថៃ U23 ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងនាមជាម្ចាស់ផ្ទះ។

៉ ជាការពិត! ខ្ញុំក៏មានការបារម្ភចំពោះកីឡាកររបស់ខ្ញុំពីររូបដែលរបួសនោះគឺ  Suphanat Mueanta និង Airfan Doloh។ ប៉ុន្តែពួកយើងមានគ្នា២៣នាក់ ហើយខ្ញុំគិតថាសម្រាប់ការប្រកួតដំបូងនេះពួកគេគ្រប់ៗ រូបគឺបានត្រៀមលក្ខណៈរួចរាល់ហើយ។ ចំពោះខាងជម្រើសជាតិបារ៉ែន ពួកគេទើបតែលេងនៅពានរង្វាន់ Dubai Cup ថ្មីៗ ហើយខាងការងារខ្ញុំក៏បានតាមដានតាកតិចលេងរបស់ពួកគេផងដែរ។  ៉ នេះជាការលើកឡើងរបស់បុរសសញ្ជាតិជប៉ុនខាងលើ។

គួរឲ្យដឹងថា ថៃ U23 នឹងត្រូវប្រកួតប៉ះគ្នាជាមួយ បារ៉ែន U23 វេលាម៉ោង៨ៈ១៥នាទីយប់ ខណៈប្រកួតដំបូងមួយទៀតគឺ អូស្ត្រាលី U23 ត្រូវជួប អឺរ៉ាក់ U23 វេលាម៉ោង៥ៈ១៥នាទីល្ងាច នាថ្ងៃស្អែកនេះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628