បាល់ទាត់

ក្រោយ​ឈ្នះ​វិសាខា​យប់​មិញ​! គ្រូ​បង្វឹក​ក្លិប​ Kedah និយាយ​អ្វី​ខ្លះពី​បាល់​ទាត់​កម្ពុជា?

ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​២០២០ ក្រុម​មក​ពី​ម៉ាឡេស៊ី Kedah FA បាន​យក​ឈ្នះ​ក្រុម​ខ្លាំងកំពូល​ចាយ​លុយ​វិសាខា​ក្នុង​លទ្ធផល​១​ទល់​០​ខណៈ​ដែល​មួយ​គ្រាប់​នេះរក​បាន​ដោយ​កីឡាករ​​Zaquan Adha នាទី​៥១ក្នុង​វគ្គ​ទី​២។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្លិប Kedah FA បាន​ធ្វើ​ដំណើរ​មក​ប្រកួត​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​បោះ​បី​ជា​យ៉ាង​នេះ​ក្ដី​គ្រូ​បង្វឹក​លោក Aidil Sharin Sahak បាន​និយាយ​អំពី​មូលហេតុ​ដែល​លោកនាំ​កូន​ក្រុម​មក​ប្រកួត​នៅ​កម្ពុជា។ ក្នុង​បទសម្ភាសន៍​ជាមួយអ្នក​កាសែតកម្ពុជា​ក្រោយ​ការ​ប្រកួតចប់ គ្រូ​បង្វឹក​សញ្ជាតិ​សិង្ហបុរី​រូបនេះ​ថ្លែងថា៖

“ខ្ញុំ​សម្រេច​ចិត្ត​មក​ទី​នេះ​ពី​ព្រោះ​ក្លិប​បាល់​ទាត់​នៅ​កម្ពុជាខ្ញុំតែងតែតាមដានបាល់ទាត់កម្ពុជា ហើយខ្ញុំក៏បានស្គាល់កីឡាករល្អៗនៅក្លិបមួយចំនួនដូចជានៅបឹងកេត នៅភ្នំពេញក្រោន ហើយឥឡូវខ្ញុំមើលឃើញកីឡាករល្អៗខ្លះនៅវិសាខាទៀត។”។

“ដូច្នេះពេលយើងមកទីនេះ វាជាឱកាសល្អសម្រាប់កីឡាករ។ ខ្ញុំគិតថា គុណភាពបាល់ទាត់កម្ពុជាក៏កើនឡើងគួរកត់សម្គាល់ មានកីឡាករល្អៗ ហើយកីឡាករវ័យក្មេងក៏ច្រើន ខ្ញុំសង្ឃឹមថា ដំណើរការវិវឌ្ឍនៅទីនេះនឹងកាន់តែល្អប្រសើរថែមទៀត ដូចខ្ញុំបានមើលឃើញអ៉ីចឹងដែរ គឺកីឡាករល្អមិនមែនតែចាន់ វឌ្ឍនាកា ទេ ព្រោះខ្ញុំបានឃើញកីឡាករល្អៗខ្លះនៅវិសាខាដែរ ដែលមានលេខ៣ និងម្នាក់សក់ក្រហម(ប្រហែលសំដៅលើ ច្រឹង​ ពលរដ្ឋ )ដែលជាកីឡាករមានសក្ដានុពល”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628