បាល់ទាត់

បិសាចក្រហម​កោះ​ហៅ​កីឡាករម្នាក់​ពី​ក្លិបក្របខណ្ឌ League One មក​ជួយ​​ក្រោយជួបវិបត្តិខ្សែការពារ

Manchester United បានកោះ​ហៅ​ខ្សែ​ការពារកណ្ដាល​វ័យ​ក្មេង Cameron Borthwick-Jackson ពី​ក្លិប​ Tranmere ក្នុង​ក្របខណ្ឌ League One ដែល​រូប​គេ​ចំណាយ​ពេល​លេង​ខ្ចី​ជើង​នោះ​ទីនោះ។

ក្លិបមាន​កីឡដ្ឋាន​ឈ្មោះ Old Trafford មួយ​នេះ​កំពុងជួបបញ្ហាខ្សែ​ការពារ​របួស​ច្រើន​ ខណៈ​ក្លិប​កំពុង​ប្រឹងយ៉ាង​ត្រដាបត្រដួស​ដើម្បី​រក្សា​ដំណែង Top 4 ពេល​ចប់​រដូវ​កាល​នេះ។ ខ្សែ​ការពារ​តម្លៃថ្លៃ Harry Maguire បាន​ក្លាយ​ជា​កីឡាករ​ចុង​ក្រោយ​ដែល​ត្រូវ​ដេក​ពេទ្យ​ ខណៈ​រូប​គេ​មាន​របួស​សាច់​ដុំ។ Borthwick-Jackson ​មាន​វ័យ២២ឆ្នាំរូបនេះបាន​ត្រឡប់​មក​លេង​ក្រោម​ការ​ដឹកនាំរបស់​លោក Ole Gunnar Solskjaer ខណៈក្លិប​មាន​កាលវិភាគ​ប្រកួត​ច្រើន។

សេច​ក្ដីថ្លែងការណ៍របស់​ក្លិប Tranmere ​បាន​សរសេរ​ក្នុង​វេបសាយរបស់​ខ្លួន​ថា ៖ ‘Cameron Borthwick-Jackson​ ត្រូវ​បាន​កោះ​ហៅ​ជា​ថ្មី​ម្ដង​ទៀត​ពី​ក្លិប​ដើម Manchester United ។​យើងអរគុណសម្រាប់​ការ​ប្រឹង​ប្រែងរបស់​គាត់​ក្នុង​ថេរវេលា​នៅ​ក្លិប​មួយ​នេះ​ហើយ​ជូនពរ​គាត់​មាន​ចំណាង​ល្អ​នាពេល​អនាគត”។

BIRKENHEAD, ENGLAND – NOVEMBER 12: Cameron Borthwick-Jackson of Tranmere Rovers is challenged by Danny Whitehead of Salford City during the Leasing.com Trophy Northern Group C match between Tranmere Rovers and Salford City at Prenton Park on November 12, 2019 in Birkenhead, England. (Photo by Lewis Storey/Getty Images)

Borthwick-Jackson​បង្ហាញខ្លួន​បាន​៥​ប្រកួត​ក្នុង​ពាន​រង្វាន់ League One នៅ​រដូវ​កាល​នេះ​មុន​ពេក​ក្លិប​យក​មក​ Old Trafford វិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628