បាល់ទាត់

ផ្លូវការៈ Liverpool សម្ពោធហាងលក់សម្ភារៈក្លឹបនៅប្រទេសសិង្ហបុរី និងជាហាងទី៣ ក្នុងតំបន់អាស៊ាន

ជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្របាល់ទាត់អង់គ្លេស និងជាពិសេសចំពោះអ្នកគាំទ្រក្លឹប Liverpool ដែលងាយស្រួលក្នុងការទទួលនូវអារម្មណ៍ផលិតផលពិតប្រាកដ ដោយផ្ទាល់ពីហាងលក់សម្ភារៈរបស់ក្លឹបមួយនេះនៅក្នុងប្រទេសសិង្ហបុរី។

ក្លឹបហង្សក្រហម Liverpool បានបង្កើនភាពជិតស្និទ្ធរបស់ពួកគេជាមួយអ្នកគាំទ្រ តាមរយៈការបើកសម្ភោធហាងលក់សម្ភារៈរបស់ក្លឹបជាផ្លូវការ នៅក្នុងប្រទេសសិង្ហបុរី ហើយក៏ជាទីតាំងទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ក្រោយពីវត្តមានហាងនៅទីក្រុងបាងកក (ប្រទេសថៃ) និងទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) ខណៈក៏ជាទីតាំងទី៤ សម្រាប់ទ្វីបអាស៊ីទាំងមូលផងដែរ ពោលគឺមាននៅប្រទេសអារ៉ាប់រួម មួយផងដែរនោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628