បាល់ទាត់

Ole Gunnar Solskjaer, Mike Phelan ជិះយន្តហោះ​ទៅ​មើល Fernandez លេង​នៅ​ Sporting Lisbon

លោក Ole Gunnar Solskjaer និង Mike Phelan ត្រូវ​បាន​គេ​រាយការណ៍ថា​បាន​ធ្វើ​ដំណើទៅ​កាន់​ប្រទេស​ព័រទុយហ្គាល់​ទៅមើល Bruno Fernandez បង្ហាញ​ទម្រង់​លេង​នៅ​ក្លិប Sporting Lisbon ដើម្បី​រៀប​ចំ​ដាក់​សំណើ​យក​ខ្សែ​បម្រើ​រូបនេះមក Old Trafford។

ប្រិយមិត្ត​ដែល​ធ្លាប់​អាន​ព័ត៌មានរបស់​យើង​ពិត​ជា​ដឹង​ច្បាស់​ណាស់​ថា​ បិសាចក្រហម​មាន​ទំនាក់ទំនង​ក្នុង​ការ​ចុះ​កុងត្រា​យក Fernandez អស់​រយៈ​កាល​ក្នុង​ទីផ្សារ​ដោះដូរកីឡាករ​២​រដូវ​កាល​ទៅ​ហើយ​( two summer transfer windows)រួច​ទៅ​ហើយ។​ហើយ​បន្ទាប់​ពី Fernandez បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ Sporting កាល​ពី​ឆ្នាំ​មុន​ដែល​រក្សា​សុពលភាព​លេង​នៅ​ព័រទុយហ្គាល់​ដល់​ឆ្នាំ ២០២៣ ការ​ទៅ​ដេញ​ថ្លៃ​ចុះ​កុងត្រា​នេះ​ហាក់​មិន​ងាច​ទៅ​រួច​នោះ​ទេ។

ប៉ុន្តែ​យ៉ាង​ហោវ​ណាស់​ប្រភពខាង​ក្រោម​នេះ ត្រូវ​បាន​គេ​ចាត់​ថា​គួរឲ្យ​ជឿជាក់បំផុត។ របាយការណ៍ដទៃ​ទៀត​រួម​ទាំង​លោក  Duncan Castle, ក៏​បាន​សន្និដ្ឋាន​ថា​ Unitd កំពុង​សម្លឹង​រក​អតីត​គោលដៅ​របស់ខ្លួន​ឡើង​វិញហើយ។ បិសាចក្រហម​បាន​ចាប់​អារម្មណ៍កីឡាករ​រូបនេះ​ តាំង​តែ​ពី​រដូវ​កាល​មុន​ប៉ុន្តែ​បាន​ជ្រើស​យក​ជម្រើសមិនដាក់​សំណើដេញថ្លៃ ស្រប​ពេល​រូប​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី Totenham Hotspur​ផង​នោះ។

អញ្ចឹង​បើបិសាចក្រហម​ចាប់​អារម្មណ៍​ម្ដង​ទៀត​ហើយ​មាន​គោលបំណង​ទិញ​យក​មក​មែន​នោះ  Bruno Fernandez មាន​តម្លៃ​៦០​លាន​ផោន​។​Paul PogbaនិងScott McTominay  របួសបាន​ធ្វើឲ្យ​តំបន់​បម្រើ​រខេករខាក​រួច​ទៅ​ហើយ តែ​អ្វី​ដេល​គេ​គិត​បំផុត​នោះ​ថា​តើ​ Man Utd ពិត​ជា​ចុះ​កុងត្រា​យក​ខ្សែ​បម្រើ​ម្នាក់​នេះ​ពិត​មែន​ដែរ​ឬ​ទេ?

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628