បាល់ទាត់

Premier League កន្លះរដូវកាលនេះ តែមានបុរស២នាក់នេះទេទទួលបានពានគ្រូល្អប្រចាំខែ

ពានរង្វាន់លីគកំពូលអង់គ្លេស (Premier League) រដូវកាល២០១៩/២០២០នេះ បានដំណើរការកន្លះរដូវកាលពេញមកហើយ ស្របពេលដែលពានរង្វាន់ឯកត្តជនប្រចាំខែលើផ្នែកគ្រូបង្វឹកល្អ ទទួលបានតែលើលោក Jurgen Klopp និង Frank Lampard ប៉ុណ្ណោះ។

 

គិតចាប់ពីដំណើរការខែដំបូងនាខែសីហា ឆ្នាំ២០១៩ មកទល់ខែចុងក្រោយធ្នូ ឆ្នាំដដែល សម្រាប់ក្របខណ្ឌលីគល្បីកំពូលរបស់ពិភពលោកនេះ បានចែកពានរង្វាន់ឯកត្តជនលើផ្នែកគ្រូបង្វឹកល្អប្រចាំខែនីមួយៗ ៥លើកមកហើយ ដោយក្នុងនោះអ្នកទទួលបានគឺលោក Jurgen Klopp អ្នកដឹកនាំក្លឹបហង្សក្រហម Liverpool ៤លើក និងលោក Frank Lampard គ្រូថ្មីថ្មោងរបស់ក្លឹបតោខៀវ Chelsea ។

សម្រាប់លោក Jurgen Klopp ទទួលបាននៅក្នុង២ខែដំបូង និង២ខែចុងក្រោយរួមមាន ខែសីហា កញ្ញា វិច្ឆិកា និងធ្នូ ចំណែកលោក Frank Lampard ទទួលបានក្នុងខែតុលា៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628